ទីតាំងបើកល្បែងស៊ីសង{ជល់មាន់}តាមប្រពន្ធ័អនឡាញបង្កប់នៅក្នុងហាងកាហ្វេយីហោ{ណូគា}នៅបណ្តោយផ្លូវលោកតាណឺយស្ថិតក្នុងភូមិវត្តបូព៌និងល្បែងផ្សេងៗរីកដូចផ្សិតក្នុងក្រុងសៀមរាបបែជាលោក ដា ចំរើន អធិការក្រុងអសមត្ថភាពចុះបង្ក្រាប!!!
ខេត្តសៀមរាប៖ផ្សាយចេញថ្ងៃទទី០៩.០៧.២០២២ បើតាមសេចក្តីរាយការណ៍ក្រុមការងារប្រចាំខេត្តសៀមរាបដឹងថាទីតាំងបើកល្បែងល្បែងស៊ីសងខុសច្បាប់តាមមួយកន្លែងកំពុងបើកដំណើរការល្បែងស៊ីសង{ជល់មាន់និងល្បែង}និងល្បែងផ្សេងៗជាច្រើនប្រភេទបង្កប់ក្នុងរោងកាហ្វេមានឈ្មោះកាហ្វេយីហោ {ណូគា}នៅបណ្តោយ ផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក មេប៉ុស្តិ៍សង្កាត់សាលាកំរើកហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាងមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។
ប្រជាពលរដ្ឋបន្តថា៖ទីតាំងបើកលេងល្បែងសុីសងជល់មាន់និងល្បែងផ្សេងៗទៀតរីកដូចផ្សិតក្នុងក្រុងសៀមរាប ចំណែកឯលោក ដា ចំរើន អធិការក្រុងសៀមរាបដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចនេះសោះដែលចេញដោយក្រសួងមហាផ្ទៃឬសប្បាយប្រមូលលុយនិងត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានវិធានការណាចុះបង្ក្រាបទាល់តែសោះ{ពោល}គឺនៅបណ្តែតបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការក្រុងមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿរទៅលោក ដា ចំរើន អធិការក្រុងសៀមហើយបានស្នើសុំលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបសូមជួយដុះក្លែលងូតទឹកអោយលោកដាចំរើនផងសង្ស័យតែស្ពឹកសសៃដៃសសៃជើងហើយទើបមិនសកម្មក្នុងការបញ្ចេញសកម្មភាពដឹកនាំកម្លាំងចុះបង្ក្រាបល្បែងសុីសងក្នុងរបស់ខ្លួនទៅវិញ។
ប្រជាពរដ្ឋនិងមហាជននៅក្នុងមូលដ្ឋានសង្ឃឹមថា៖លោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបគួតែចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាលោកទៀ សីហា អភិបាលខេត្តសៀមរាបនិងលោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាបនិងបង្ក្រាបបានជាក់ជាខាងក្រោមការយកចិត្តទុកដាក់ពីឧត្តមដើម្បីភូមិឃុំមានសុវត្ថិភាពអោយប្រសិទ្ធខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។
ដោយលោកម៉ាន់មី តាខ្មៅ០៩!!
ការិយាល័យនិពន្ធ៖0967117744/017279124
No comments