សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកកឧ.ត្រី កុយ ហ៊ាង ស្នងការរងផែនប្រឆាំងបទល្មើសគ្រឿងញៀន និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញបង្រ្កាបករណី ០១ ករណី នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០ នាទី ស្ថិតនៅចំណុចរ៉ាជង្រុក ក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះ បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោមៈ ១-ឈ្មោះ យឿន ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ វុធ ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតមាន៖ - ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៨កូនថង់ (ទម្ងន់ ២,៤៤ក្រាម ទាំងសំបក) សង្ស័យមានសារធាតុញៀន - ទូរស័ព្ទដៃ ចំនួន ០២គ្រឿង - ដែកកេះ ០១ និងអំពូលកែច្នៃសំរាប់ប្រើប្រាស់ថ្នាំញៀនចំនួន ០១ ។ បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ។ដោយភៅសុភ័ក្ត្រ០៣!!!


No comments