សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងលួចបើកល្បែងស៊ីសង{អាប៉ោងនិងបៀរការ៉ាត់ជល់មាន់តាមអនឡាញ} ដ៏ធំប្រភេទការសុីណូបង្កប់ច្រកចូលតាម{ក្លឹបបាល់ទះ០៩}បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់គ្មានវិធាកការចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយថ្ងៃទី១៤.០៦.២០២២ទីតាំងបើក ល្បែងស៊ីសងជាច្រើនប្រភេទដូចជា៖អាប៉ោង-បៀរការ៉ាត់និងជល់មាន់អនឡាញ}ដ៏ធំប្រភេទការសុីណូកំពុងបើកលេងដំណើរការយ៉ាងរលូនភ្នាល់លុយរាប់ពាន់ដុល្លាក្នុងមួយក្តា ច្រកចូលទៅលេងតាម{ក្លឹបបាលទះ០៩}ស្ថិតក្នុងឃ្លាំងមួយកន្លែងបណ្តោយផ្លូវលំលេខ ៤៧៤ក្រុមទី២៧ ភូមិ៨ សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ កំពុងបើក ដំណើរការ ស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានខណ្ឌចំការមនមិនមានវិធានការចុះបង្ក្រាបបែរជារក្សារភាពស្ងៀមស្ងាត់ទៅវិញរឺក៏ត្រូវថ្នាំសណ្តំអស់ហើយ។

ប្រភពពីប្រជាពលរដ្ឋមិនបញ្ចេញឈ្មោះថា៖ពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាមគ្នា ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយមានការបើកភ្លើងខៀវ។

ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ របស់ប្រជាពលរដ្ឋជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយភ្ញៀវដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។

ប្រជាពលរដ្ឋនិងមហាជនសង្ឃឹមថា៖លោក យិន សាន្ដ អធិការខណ្ឌចំការមន គួរតែមានវិធានការចុះបង្ក្រាបទីតាំងលួចល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះផង!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប!!!គប្បីចាត់មន្ត្រីជំនាញចុះធ្វើការបង្ក្រាប!!

ប្រជាពលរដ្ឋ​ជាច្រើនសំណូមពរ ថេង សុថុល អភិបាល ខណ្ឌចំការមន គួរតែចាត់មន្ត្រីគណៈបញ្ជារការឯកភាពខណ្ឌចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺខណ្ឌមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖096 711 77 44 / 017 27 91 24



No comments