សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានណែនាំដល់សមាជិក សមាជិកាបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់គណបក្ស ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នារសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០២២លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នាឱកាសនោះលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក សមាជិកា បក្សគ្រប់ៗរូប។

ជាមួយគ្នានោះលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានណែនាំសមាជិក សមាជិកាបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់គណបក្ស ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២នេះ។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានគូសបញ្ជាក់ថា ជាង៤០ឆ្នាំកន្លងមកនេះ សមិទ្ធផលទាំងឡាយមានការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទឹកស្អាត អគ្គិសនី ដែលកើតចេញពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍ។ដោយចាន់ថា!!!



No comments