សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរវិញហើយ៖ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់និងអាបោ៉ងក្រោយពីសមត្ថកិច្ចចុះបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យប្រហែលមានបើកភ្លើងខៀវ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បើកដំណើរវិញហើយ៖ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់និងអាបោ៉ងក្រោយពីសមត្ថកិច្ចចុះបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យប្រហែលមានបើកភ្លើងខៀវ!!!

ខេត្តកោះកុង៖ផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ទីតាំងល្បែងស៊ីសង{សង្វៀនជល់មាន់ និងអាប៉ោង} ដ៏ធំមួយកន្លែងស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បើកដំណើរការវិញក្រោយពេលសមត្ថកិច្ចចុះបង្ក្រាបប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថារឺការចុះបង្ក្រាបជាការដោះដូរអ្វីមួយទើបអាចដំណើរការបាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ បានបើកដំណើរការជារៀងរាល់ថ្ងៃការចុះបង្ក្រាបគឺជាថ្នូរនឹងការដោះដូរអ្វីមួយទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការវិញយ៉ាងរលូនរឺក៏ប្រហែលជាម្ចាស់ទីតាំងមានការសែនព្រេនសែនសំណែនជូនដល់ម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាក្នុងតំបន់នោះទើបអាចបើកដំណើរការបានដោយរលូនដោយមិនទាន់មានសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានពាក់ព័ន្ធណាចេញមុខចុះបង្ក្រាបម្ដងទៀត។។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងមានការព្រួយបារម្ភជាខ្លាំងជុំវិញល្បែងស៊ីសងនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋលើកឡើងថាទីណាមានល្បែងស៊ីសងទៅនេះប្រាកដជាមានអំពើចោរកម្មដូចជា៖លួច ឆក់ ប្លន់ គាស់ផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន!ព្រោះថាល្បែងជាដើមចមនៃការបង្កបង្កើតល្មើសនៅក្នុងមូលដ្ឋាន។

ពលរដ្ឋសង្ឃឹមថា៖លោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល គួរគប្បីចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងនេះផង។ចៀសវាងការរិះគន់ប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងគឺជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានទទួលលាភសក្ការៈ។គួរគប្បី វិធានការចុះបង្ក្រាបផង។

ពលរដ្ឋស្នើសុំលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិលគួរតែចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពស្រុកចុះស្រាវជ្រាវពិនិត្យទីតាំងល្បែងស៊ីសងខាងលើដើម្បីចាត់វិធានការចុះបង្ក្រាបជៀសវាងការរិះគន់មានការឃុបឃិតគ្នាជាប្រព័ន្ធ។

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

ការិយាល័យនិពន្ធ៖017279124/0967117744



No comments