លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត ស្នងការខេត្តកណ្ដាលអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យបោះឆ្នោតទូទាំងរាជធានី-ខេត្ត!!!
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត ស្នងការខេត្តកណ្ដាលអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យបោះឆ្នោតទូទាំងរាជធានី-ខេត្ត!!!
កណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ តាមមណ្ឌល និងការិយាល័យបោះឆ្នោត ទូទាំងរាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូហ្សូម ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំ។
នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានលើកឡើងចំនួន២ចំនុចមានដូចជា៖
ទី១-ការផ្ទៀងផ្ទាត់កម្លាំងជាក់ស្តែង ដែលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានធ្វើរួចផ្ញើមកលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត។
ទី២-ការសួរបញ្ជាក់បន្ថែមអំពីមូលហេតុនៃបញ្ហាប្រឈមនានា ពាក់ព័ន្ធដល់ការប្រើប្រាស់កម្លាំង។
ជាមួយគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលប្រជាការពារ និងភា្នក់ងារសន្តិសុខសម្រាប់ការពារការិយាល័យបោះឆ្នោត ដែលតាមផែនការបណ្តុះបណ្តាលនឹងបញ្ចប់នៅចុងខែមេសាខាងមុខនេះ ក្រោយការបណ្តុះបណ្តាលចប់ត្រូវចុះពិនិត្យឡើងវិញថាតើពួកគាត់ទទួលបានការយល់ដឹងកម្រិតណា ទន្ទឹមនោះក៏ត្រូវពិនិត្យអំពីអកប្បកិរិយា និងក្រមសីលធម៌ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានបញ្ជាក់ដល់ស្នងការដ្ឋាននគរបាលខេត្តមួយចំនួន ដែលមានតួលេខអំពីការប្រើប្រាស់កម្លាំងនៅមិនទាន់ច្បាស់លាស់ សូមពិនិត្យ និងកែសម្រួលឡើងវិញ៕
No comments