លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការនគរបាលស្រុកល្វាឯម!!!
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការនគរបាលស្រុកល្វាឯម!!!
ខេត្តកណ្តាល៖នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកល្វាឯម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការនគរបាលស្រុកល្វាឯម និងបំពាក់ឋានន្តរស័ក្ដិជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម។
ក្នុងឱកាសប្រារព្ធពិធីខាងលើនេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈអធិបតី លោកប្រធានក្រុមប្រឹក្សាស្រុកល្វាឯម លោកអភិបាលស្រុកល្វាឯម លោក-លោកស្រីស្នងការរង លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំចំណុះរដ្ឋបាលស្រុកល្វាឯម និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សរុបចំនួន១០៥នាក់។
កម្មវិធីខាងលើ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយរីករាយ។
No comments