ពិធីស្រង់សុគន្ធវារី និងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល ខេត្តកណ្តាល នៅវត្តអង្គសិម្ពលី!!!
ពិធីស្រង់សុគន្ធវារី និងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល ខេត្តកណ្តាល នៅវត្តអង្គសិម្ពលី!!!
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ពិធីស្រង់សុគន្ធវារី និងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួលនាពេលនេះ គឺសរបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ នៃសម្តេចសង្ឃនាយក នៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែខិតខំយកចិត្តទុកដាក់ដឹកនាំមិនខ្លាចនឿយហត់ទាំងកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យវិស័យពុទ្ធសាសនាមានការរីកចម្រើន។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងដូច្នេះនៅក្នុងពិធីស្រង់សុគន្ធវារី និងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល ខេត្តកណ្តាល នៅវត្តអង្គសិម្ពលី ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការនិមន្តចូលរួមជាព្រះគណៈអធិបតីពី សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល ព្រះមន្ត្រីសង្ឃខេត្ត និងព្រះរាជាគណៈតាមឋានានុក្រម។
ឯកឧត្តមបានបញ្ជាក់ថា ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឱ្យចេះសណ្តោសប្រណៃ អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នា កសាងកុសលផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ជាក់ស្ដែងព្រះសង្ឃបានដើរតួនាទីយ៉ាសំខាន់ក្នុងសង្គម ដោយបានចូលរួមយ៉ាងសកម្មក្នុងការអប់រំគុណធម៌ សីលធម៌ ដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ។
ឯកឧត្តមបានលើកឡើង ពីការបាត់បង់ស្ទើរតែសាបសូន្យទៅហើយនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នូវវិស័យសាសនា និងហេដ្ឋារចនាសម្ព័ន្ធនានា តែដោយសារថ្ងៃជ័យជនះ ៧មករា ឆ្នាំ១៩៧៩ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព និងត្រូវចូលរួមគាំទ្រថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូត ដើម្បីភាពរីកចំរើន និងការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងជាលំដាប់ ប្រសិនបើគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ យើងមិនអាចកសាងសមិទ្ធផលនានា និងជួបជុំគ្នាធ្វើបុណ្យទានសប្បាយរីករាយដូចថ្ងៃនេះបានទេ។
No comments