សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញអធិការស្រុកខ្សាច់កណ្ដាលកោះហៅក្រុមគ្រូតឿរសំដែងសុីអាចម៍គោ​ ៦​ នាក់មកធ្វើការអប់រំ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កម្លាំងជំនាញអធិការស្រុកខ្សាច់កណ្ដាលកោះហៅក្រុមគ្រូតឿរសំដែងសុីអាចម៍គោ​ ៦​ នាក់មកធ្វើការអប់រំ!!! 

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទីក្រោយពីទទួលបានព័ត៌មានខាងលើ ភ្លាមដោយមានការយកចិត្តទុកដាក់ពីលោកវីរៈសេនីយ៍ឯកមែ៉ន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាលដោយបានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល កម្លាំងជំនាញនៃអធិការស្រុកខ្សាច់កណ្ដាលបានហៅក្រុមសម្ដែងវីឌីអូ ដែល បង្ហោះចូលបណ្ដាញសង្គមហេ្វកប៊ុក គណនីឈ្មោះ គ្រូតឿ មកសាកសួរ ដែលមានគ្នា ចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតស្កុតម៉ូតូ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកសម្ដែង) ។

២- ឈ្មោះ ថូយ រាជាធាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកថត អ្នកដឹកនាំរឿង និងជាម្ចាស់ផេក)

៣- ឈ្មោះ ឆន ថូយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកដឹកនាំសម្ដែង) ។

៤- ឈ្មោះ ខុម ឈុនណាត ហៅ ជ្រូក ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរថតរូប មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង) ។

៥- ឈ្មោះ រិទ្ធ ស្រ៊ាន់ ហៅ ស្រួច អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង) ។

៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថត មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ( អ្នកសម្ដែង)  

ហេតុការណ៍នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ផេកហ្វេសប៊ុកឈ្មោះ Nika Nika បានផុសវីដេអូ សកម្មភាពស៊ីអាចម៌គោ ជាមួយអំបិលម្ទេស ដែលសកម្មភាពនេះ ថតដោយឈ្មោះថូយ រាជាធាន និងបានផុសជាសាធារណៈ។

គួរបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០២០ មកដល់សព្វថ្ងៃនេះឈ្មោះ ថូយ រាជាធាន បានបង្កើតផេកហ្វេសប៊ុក រួមមាន៖

- ឈ្មោះ អូន យ៉ា

- ឈ្មោះ នីកា ខេអេក

- ឈ្មោះ គ្រូតឿ

- ឈ្មោះ ក្រុមកូនសិស្សគ្រូតឿ

- ឈ្មោះ Nika Nika

- ឈ្មោះ Jelly Gamer 

ហើយបង្កើតក្រុមសម្តែងដើម្បីបង្ហោះតាមផេក ក្រុមហ៊ុន ហ្វេសប៊ុក ដោយឈ្មោះ ថូយ រាជាធាន បាននិពន្ធ និងថត ជាសាច់រឿងបានជាច្រើនរឿងមកហើយ។

ក្រោយមកបានថតរឿង គ្រូតឿ ចេះសិល្ប៍ គ្រូតឿ កាប់មិនមុត និង រឿងស៊ីអាចម៍គោ ចំពោះការ សម្តែងស៊ីអាចម៍គោ គឺពួកគាត់បានយកនំសូកូឡា មកស៊កចូលខាងក្រោម អាចម៍គោក្រៀម ហើយនាំគ្នាហូបនំសូកូឡាដែលដាក់ជាប់ និងអាចម៍គោនោះ ធ្វើជាសម្តែងជាស៊ីអាចម៍គោពិតប្រាកដ ។

ចំពោះការសម្តែងស៊ីអាចម៍គោនេះ គឺគ្រាន់តែជាការសម្តែងទាក់ទាញបានអ្នកចូលច្រើន ដើម្បីបានប្រាក់ពីក្រុមហ៊ុនហ្វេសប៊ុក ហើយពេលក្រុម ហ៊ុនដាក់ប្រាក់មកឲ្យគឺតាមរយៈធនាគារ ABA , អេស៉ីលីដា និងតាមធនាគារហ្វៃស្បេន ។រាល់ការសម្តែងទាំងអស់នេះគឺដើម្បី រកប្រាក់ ពីក្រុមហ៊ុនហ្វេសប៊ុក ពុំមានពាក់ព័ន្ធនិងបញ្ហាអ្វីទេ ហើយក៏មិនមានគោលបំណង ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនោះទេ ។

ក្រោយពីកម្លាំងជំនាញនៃអធិការស្រុកខ្សាច់កណ្ដាលបានកោះហៅក្រុមសំដែងគ្រូតឿមកធ្វើកិច្ចសន្យានិងអប់រំហើយឲ្យត្រឡប់ទៅផ្ទះវិញប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការគាំទ្រជាខ្លាំងចំពោះចំណាត់ការមន្ត្រីជំនាញនៃអធិការស្រុកខ្សាច់កណ្ដាលក្រោមការដឹកនាំដោយយកចិត្តទុកដាក់ដល់ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្តាល។




No comments