សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ឆេង សំអឿន ស្នងការរងខេត្តកណ្តាលបានអញ្ជើញចូលរួមលើកទឹកចិត្តរួមទាំងបាននាំយកថិវកានិងសម្ភារៈមួយចំនួនមកផ្ដល់ជូនដល់ក្រុមកីឡាករ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ លោកវរសេនីយ៍ឯក ឆេង សំអឿន ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញមកលើកទឹកចិត្តរួមទាំងបាននាំយកថិវកានិងសម្ភារៈមួយចំនួនមកផ្ដល់ជូនដល់ក្រុមកីឡាករដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។

នាឱកាសនោះ លោកវរសេនីយ៍ឯក ឆេង សំអឿន បានថ្លែងថា « ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អប្រសើរ ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ឈ្នះ ឈ្នះ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងមានឱកាសបានមកជួបជុំគ្នាលេងកីឡាប្រកបសេចក្ដីសោមនស្សរីករាយក្រៃលែង ព្រោះថា កីឡានាំមកនូវសាមគ្គីភាពល្អ មិត្តភាព សុខភាព និងសន្តិភាព»។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯកស្នងការរងបានថ្លែងកោតសរសើរដល់ក្រុមកីឡាករបាល់ទាត់យុវជនឃុំឈើទាលដោយបានយកឈ្នះលើក្រុមកីឡាករឃុំសំរោងធំ ៦ទល់នឹង០នាថ្ងៃនេះ។

គួរបញ្ជាក់ជូនថា នៅក្នុងវគ្គទីមួយនៃការប្រកួតនេះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានចាត់លោកវរសេនីយ៍ឯក ឆេង សំអឿន ស្នងការរងឲ្យតំណាងនាំយកថវិកាចំនួន៣០០$ រួមទាំងមានភេសជ្ជៈ ទឹកបរិសុទ្ធមកប្រគល់ជូនដល់ក្រុមកីឡាករយុវជនឃុំឈើទាល ដែលបានយកឈ្នះលើក្រុមកីឡាករយុវជនឃុំសំរោងធំ។

ទន្ទឹមគ្នានោះដែរ ប្អូនៗក្រុមកីឡាករ ក៏បានសូមគោរពថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលនិងលោកវរសេនីយ៍ឯក ឆេង សំអឿន ស្នងការរងដែលបានគាំទ្រនិងផ្តល់ការលើកទឹកចិត្តដល់ក្រុមកីឡាករ៕



No comments