សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងលួចបើកលេងល្បែងភ្នាល់{ជល់មាន់}តាមប្រពន្ធ័ អនឡាញមួយកន្លែងបណ្តោយផ្លូវលេខ {៥០៨}ជិតអធិការខណ្ឌចំការមន តើមន្រ្តីពាក់ពន្ធ័ក្នុងមូលដ្ឋានដឹងដែរឬទេ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ទីតាំងលួចបើកលេងល្បែងភ្នាល់{ជល់មាន់}តាមប្រពន្ធ័ អនឡាញមួយកន្លែងបណ្តោយផ្លូវលេខ {៥០៨}ជិតអធិការខណ្ឌចំការមនតើមន្រ្តីពាក់ពន្ធ័ក្នុងមូលដ្ឋានដឹងដែរឬទេ!!!

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០៣.០៤.២០២២បើតាមប្រភពប្រជាពលរដ្ឋលួចរាយការណ៍ប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}អោយដឹងមានទីតាំងបើកលេងល្បែងសុី{ភ្នាល់ជល់មាន់តាមប្រពន្ធ័អនឡាញ}មួយកន្លែងដុះស្លែរយូមកហើយនៅបណ្តោយផ្លូវលេខ៥០៨ស្ថិតក្នុងសង្កាត់ដើមស្កូវខណ្ឌចំការមន រាជធានីភ្នំពេញ ជិតកែងផ្លូវ៩៧ទៅអធិការខណ្ឌចំការមនបែរជាមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានហាក់បីដូចជាមិនដឹងរឺដឹងហើយបែរជាសំងំគ្មានវិធានបង្ក្រាប។

ប្រជាពលរដ្ឋរូបនោះលួចបង្ហើបបន្តថា៖ទីតាំងបើកលេងសុីសងខាងនេះបើកដំណើរយូរមកហើយបើកលេងដោយរលូនដោយគ្មានវិធានការចុះបង្ក្រាបពីមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយនៅតែបណ្ដែត បណ្ដោយឲ្យមានការជួបជុំគ្នាលេងយ៉ាងគួឃើ្លន។

ប្រជាពលរដ្ឋលើកឡើងថាទីតាំងលួចបើកលេងល្បែងសុីសងមួយកន្លែងនេះដោយយកបង្អែកតុ{ស្នូកឃើរ}ធ្វើការបិទបាំងនិងការបើកលេងល្បែងសុីសងបានដោយរលូន។

ទីតាំងបើកល្បែងស៊ីសងខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌចំការមនគួរតែមានវិធានការចុះបង្ក្រាបផងកុំបណ្តែតបណ្តោយមានការជួបជុំប្រមូលផ្តុំល្បែងស៊ីសងបែបនេះ។

បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងត្អូនត្អែលរាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង!!

ប្រជាពលរដ្ឋស្នើសុំលោក យិន សាន អធិការខណ្ឌចំការមន គួរតែមានវិធានទប់ស្កាត់និងបង្ក្រាបផងព្រោះថាទីតាំងល្បែងសុីសងនៅជិតអធិការខណ្ឌទេរឺមិនមិនហានបង្ក្រាប!!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យនិងរិះគន់ថាមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានទទួលបានលាភសក្ការៈទើបមិនហ៊ានបង្ក្រាប។គួរគប្បីមានវិធានការទប់ស្កាត់បង្ក្រាបផង!!ដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋជាច្រើនស្នើសុំ ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌចំការមនសូមមេត្តាចាត់មន្ត្រីជំនាញគណៈបញ្ជារការឯកភាពខណ្ឌដើម្បីចុះស្រាវជ្រាវទប់ស្កាត់ទីតាំងបើកលេងល្បែងសុីសងខាងលើធ្វើការបង្ក្រាបផង។និងចូលរួមចំណែកទប់ស្កាត់ការជួបជុំប្រមូលផ្តុំគ្នានិងទប់ស្កាត់រីករាលដាលពីជំងឺ{កូវិដ១៩និងដែលតាបំលែងខ្លួន}អោយមានប្រសិទ្ធខ្ពស់និងការលួចបើកលេងល្បែងសុីសងដោយខុសច្បាប់។គួរគប្បីចាត់មន្ត្រីជំនាញចុះបង្ក្រាបផង។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។ សូមអរគុណ

ការិយាល័យនិពន្ធ៖0967117744/017279124



No comments