លោក ឆេង សំអឿន ប្រធានក្រុមការងារចុះជួយភូមិព្រែកតាពៅ១ និងសហការីបាននាំយកអំណោយរបស់ ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារមូលដ្ឋានចុះជួយសង្កាត់ដើមមាន ក្រុងតាខ្មៅ ចែកជូនបងប្អូនប្រជាពលរដ្ឋភូមិព្រែកតាពៅ១!!!
លោក ឆេង សំអឿន ប្រធានក្រុមការងារចុះជួយភូមិព្រែកតាពៅ១ និងសហការីបាននាំយកអំណោយរបស់ ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារមូលដ្ឋានចុះជួយសង្កាត់ដើមមាន ក្រុងតាខ្មៅ ចែកជូនបងប្អូនប្រជាពលរដ្ឋភូមិព្រែកតាពៅ១!!!
ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឆេង សំអឿន ស្នងការរងនៃស្នងការខេត្តកណ្ដាលបានដឹកនាំក្រុមការងារចុះជួយមូលដ្ឋានភូមិព្រែកតាពៅ១ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់ ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារមូលដ្ឋានចុះជួយសង្កាត់ដើមមាន ក្រុងតាខ្មៅ ចែកជូនបងប្អូនប្រជាពលរដ្ឋភូមិព្រែកតាពៅ១។
ក្នុងនោះមានការចូលរួមពីលោកបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាសង្កាត់ដើមមាន និងមេភូមិ ប្រជាពលរដ្ឋដែលជាសមាជិកបក្សCPPភូមិព្រែកតាពៅ១ ចំនួន៣៦៥នាក់ ។
ក្នុងឱកាសដែលផងដែរលោក ស្នងការរង បានពាំនាំប្រសាសន៍ឯកឧត្តម ស្នងការ ខេត្តកណ្ដាល សូមបងប្អូនទាំងអស់ត្រូវផ្សព្វផ្សាយ ពីការអភិវឌ្ឍន៍រីកចម្រើនក៏ដូចជា ការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យប្រជាពលរដ្ឋ បានដឹងបានយល់ពីការខិតខំពិតប្រាកដ របស់ថ្នាក់ដឹកនាំយើងកាន់តែច្បាស់ថែមទៀត។និងដាស់តឿនបងប្អូនប្រជាពលរដ្ឋកុំភ្លេចចូលរួមការពារពាក់ម៉ាស់ជានិច្ចជាការឲ្យបានខ្ជាប់ខ្ជួនជៀសវាងនឹងការរីករាលដាលពីជំងឺកូវីដ19និងសូមថែទាំសុខភាពអោយបានគ្រប់គ្នា។
ក្នុងនោះដែរបងប្អូនយើងបានសំដែងនូវក្តីសប្បាយរីរាយ និងសូមអរគុណចំពោះលោកប្រធាន ឈឿន សុចិត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខ ទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលាដោយក្តីគោរពស្រលាញ់❤️។។
No comments