សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល ត្រូវបានសាលាដំបូងខេត្តកណ្តាលចេញដីកាកោះហៅ រឿងបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល ត្រូវបានសាលាដំបូងខេត្តកណ្តាលចេញដីកាកោះហៅ រឿងបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត!!!

ខេត្តកណ្តាល៖លោក អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកាកោះហៅ ឲ្យចូលមកបំភ្លឺ ពីដំណើររឿងបំភាន់មន្ត្រីសុរិយោដី និង ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមបណ្ដឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។នេះបើយោងតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន The Mirror Newsn ដែរទទួលបានព័ត៌មានថា៖មានដីកាកោះរបស់សាលាដំបូងខេត្តកណ្ដាលនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។នៅក្នុងដីកាកោះបានឲ្យដឹងថា យើង សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល អញ្ជើញឈ្មោះ អុល ប៊ុណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាជនសង្ស័យ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងបំភាន់មន្ត្រីសុរិយោដី និង ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមបណ្ដឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងទៀតដែលទាក់ទងនឹងរឿងខាងលើ ប្រសិនបើមាន។

សូមជម្រាបជូនផងដែរថា លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ៦១៧៤៣ ជាស្នងការរងនគរបាលខេត្តកណ្តាលរូបនេះ កាលពីអំឡុងឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានចេញប្រកាសស្ដីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ដែលលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាលត្រូវបានអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» មូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»៕ប្រភពព័ត៌មានពីThe Mirror Newsn



No comments