លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញចូលរួមពិធីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល!!!
លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញចូលរួមពិធីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល!!!
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានអញ្ញើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងនោះមានការអញ្ញើញចូលរួមពីលោក កន សុខកាយ អភិបាលនៃគណះអភិបាលស្រុកល្វាឯម និងជាសមាជិកគណៈអន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេកណ្តាល រួមជាមួយ លោក លោកស្រី សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល លោក ចេង ឌីណា អភិបាលរងស្រុក និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក លោកលោកស្រីអនុប្រធាន សមាជិកសសយកស្រុក ប្រធានសសយកវិស័យនានាក្នុងស្រុក លោក លោកស្រី ព្រមទាំង ប្រធាន អនុប្រធានសសយក ទាំង ១៥ ឃុំ៕
No comments