មហាជនកំពុងសាទរយ៉ាងក្រៃលេងក្នុងខណៈអាជ្ញាអរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង!!
មហាជនកំពុងសាទរយ៉ាងក្រៃលេងក្នុងខណៈអាជ្ញាអរមានសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង!!
ខេត្តបាត់ដំបង៖ព្រឹកថ្ងៃ ចន្ទ ១២កើត ខែផល្គុនឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៤ខែមីនា ឆ្នាំ ២០២២ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមវិធានការជាក់ស្តែងរបស់រដ្ឋបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែន ការងារនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាន បានដឹកនាំកម្លំាងក្នុងផែន រួមជាមួយកម្លាំងនគរបាលក្នុងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចូលរួមជាមួយរដ្ឋបាលក្រុងបាត់ដំបងដែលមានលោក ផេង សិទ្ធី ជាអភិបាលក្រុង ដោយមានការដឹកនាំផ្ទាល់របស់ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង រៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង បន្ទាប់ពីបានធ្វើការរៀបចំសណ្តាប់ធ្នាប់ដូចគ្នានេះនៅបរិវេណផ្សារបឹងឈូក ក្នុងមួយ រយៈពេលកន្លងមក បានល្អប្រសើរហើយនោះ។
សូមជម្រាបជូនថា នៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង នាពេលកន្លងមក មានបញ្ហាស្មុគ្រស្មាញជាច្រើន ដោយសារការលក់ដូរ របស់បងប្អូនអាជីវករ មួយចំនួន បានយកផ្លូវសាធារណៈជុំវិញផ្សារនេះប្រកបអាជីវកម្ម លក់ដូរឬអាជីវកម្មផ្សេងៗទៀត ដែលជាហេតុនាំបង្កទៅដល់ការកកស្ទះចរាចរណ៍នៅជុំវិញនោះ នាំបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងក្រុងខណៈដែលក្រុងបាត់ដំបងត្រូវបានវាយតម្លៃថា ជាទីក្រុងស្អាតក្នុងចំណោមទីក្រុងមួយចំនួនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីបានដោះស្រាយបញ្ហានេះនៅជុំវិញបរិវេណផ្សារបឹងឈូកក្នុងរយៈពេលកន្លងមកបានល្អប្រសើរហើយនោះនៅពេលនេះអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការដោះស្រាយបញ្ហាដូចគ្នានេះនៅជុំវិញបរិវេណផ្សារណាត់វិញម្តង ។
មហាជនទូទៅ ដែលរស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវជាតិ ភ្លៀវអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ បានសាទរយ៉ាងក្រៃលេងចំពោះចំណាត់ការ របស់រដ្ឋបាលខេត្តបាត់ដំបង ដែលកំពុងបញ្ជាដឹកនាំផ្ទាល់ដោយឯកឧត្តម អភិបាលរងខេត្ត ឆាយ ម៉ាទីណាល់ ក្រោមអនុសាសន៍ដឹកនាំ ដ័ប៉ិនប្រសព្វរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ធ្វើយ៉ាងណាឱ្យទីក្រុងបាត់ដំបង សក្តិសមជាទីក្រុងដែលជាប់ជាជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៣ (ASEAN Clean Tourist City) និងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ក្រោមប្រធានបទ(ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា)អមជាមួយការប្រកាសយុទ្ធនាការ(កម្ពុជាស្អាត)ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ (SEA Games 2023) នាពេលខាងមុខនេះ៕
No comments