Breaking News

លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម និងលោកស្រី លឹម អៀងចេង បានរៀបចំពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១១ ឆ្នាំ២០២២

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២២ នៅអធិការ ដ្ឋាននគរបាលស្រុកល្វាឯម បានរៀបចំពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១១ ឆ្នាំ២០២២  ក្រោមអធិបតីភាព​ លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម និងលោកស្រី លឹម អៀងចេង ជាភរិយា ទន្ទឹមនោះ សមាសភាពចូលរួមមាន៖លោក-លោកស្រីអធិការរង លោកនាយប៉ុស្តិ៍ និងកងកម្លាំងនគរបាលជាស្ត្រីចំនួន១៦នាក់។

លោកអធិការ​បានមានមតិលើកឡើងពីកាល១១១ឆ្នាំមុនវីរៈនារីបានធ្វើការទាមទារសិទ្ធិនារីឲ្យមានសិទ្ធិស្មើនិងបុរស លើកតម្កើងស្ត្រីការងារក្នុងសង្គមការងារយេនឌ័រ ការងារ ពេលខ្លះមិនអាចខ្វះស្ត្រីបានឡើយ ពាក់ព័ន្ធកិច្ចការ បង្ក្រាបបទល្មើស និងអំពើហិង្សាក្នុងគ្រួសារ!!

ក្នុងឱកាសនេះដែរ កងកម្លាំងជាស្ត្រីក្នុងម្នាក់ៗទទួលបាននៅអំណោយសំពត់សូត្រ០១ និងថវិកាចំនួន៥០០០០រៀលរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោកស្រី រ៉េត ផល្លីដា និងបានឧបត្ថម្ភភរិយាលោកអធិការរងនិងលោកនាយប៉ុស្តិ៍ដែលបានចូលរួមក្នុង១នាក់ចំនួន៥០០០០៛​។



No comments