Breaking News

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានចុះសួរសុខទុក្ខលោក ទួច សំ មេភូមិត្រពាំងអញ្ចាញ កំពុងមានជំងឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានចុះសួរសុខទុក្ខលោក ទួច សំ មេភូមិត្រពាំងអញ្ចាញ កំពុងមានជំងឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះ!!!

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំង បានចុះសួរសុខទុក្ខលោក ទួច សំ មេភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង កំពុងមានជំងឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះ។ 

ក្នុងឱកាសនោះ លោកអភិបាល បាននាំយកអំណោយមានទឹកផ្លែឈើ២កេស ទឹកដោះគោឆៅ៤យួរ, ក្រូច១ឡូ, និងថវិកាចំនួន ១,០០០,០០០រៀល ដើម្បីជួយដល់ក្រុមគ្រួសារអ្នកជំងឺក្នុងការចំណាយផ្សេងៗ។ បន្ទាប់ពីសួរសុខទុក្ខលោកមេភូមិរួចហើយ លោកអភិបាល ក៏បន្តចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរក្នុងផ្សារត្រពាំងអញ្ចាញ និងបានអប់រំណែនាំអោយចេះអនាម័យនិងអនុវត្តន៍វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។



No comments