ល្បែងខុសច្បាប់តែងតែចឹង៖អភិបាលខេត្តកំពង់ចាម បញ្ជាកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនិងឃាត់ខ្លួនមនុស្សបានជាង២០នាក់!!
ល្បែងខុសច្បាប់តែងតែចឹង៖អភិបាលខេត្តកំពង់ចាម បញ្ជាកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនិងឃាត់ខ្លួនមនុស្សបានជាង២០នាក់!!
កំពង់ចាម៖ នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) នៅចំណុចមាត់ព្រែកសណ្ដាយ ស្ថិតនៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជាលទ្ធផលកម្លាំងនគរបាល បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន២៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
No comments