សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រដ្ឋបាលស្រុកល្វាឯម សេចក្តីបំភ្លឺជាសាធារណៈក្រោយមានការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់អង្គភាពសារព័ត៌មាន អនឡាញ ជីវិតនិងកីឡាដោយបានចោទប្រកាន់មកលើលោក កន សុខកាយ ជាអភិបាលនៃគណៈអភិបាលស្រុក!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

អភិបាលស្រុកល្វាឯមនិងមន្ត្រីសាលាស្រុកមិនជាប់ពាក់ព័ន្ធនឹងលុយកម្រៃជើងសាររបស់ឈ្មោះ អ៊ុំ ណារ៉េន អ្នករត់ការឯកសារ និងម្ចាស់ដីដូចការចុះផ្សាយប្រឌិត បំផ្លើស ក្លែងក្លាយ គ្មានការពិត របស់គេហទំព័រជីវិត និងកីឡានោះទេ !!

ខេត្តកណ្តាល៖ ក្រោយពីមានការចុះផ្សាយបែបព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ព័ត៌មានគ្មានវិជ្ជាជីវៈរបស់គេហទំព័រជីវិតនិងកីឡាដែលមានចំណងជើងថា «បែកធ្លាយដំណឹងសង្ស័យចៅហ្វាយស្រុកល្វាឯមចង់ស៊ីដាច់លុយកុំមីស្យុងពីអ្នកគួកជេដី» នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២នេះ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានបើកកិច្ចប្រជុំជាបន្ទាន់មួយភ្លាមៗដែលមានការចូលរួមពីលោកអភិបាលរងស្រុក មន្ត្រីសាលាស្រុក អធិការរង មេធាវីតំណាងម្ចាស់ដី ម្ចាស់ដី ភាគីឈ្មោះ អ៊ុំ ណារ៉េន និងអ្នកសារព័ត៌មានមួយចំនួន សរុប២០នាក់។

នាឱកាសនោះ លោក កន សុខកាយ អភិបាលស្រុកល្វាឯមបានសាកសួរ និងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធបំំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការទិញ លក់ដីមួយកន្លែង ស្ថិតនៅក្នុងភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។ 

លោកអភិបាលស្រុកបន្តថា ចំពោះការចុះផ្សាយបំភ្លើស គ្មានការពិតនៅលើបណ្ដាញសង្គម ដោយចោទប្រកាន់មក លើ អាជ្ញាធរស្រុកទាក់ទងនឹងការយកលុយកម្រៃជើងសារផ្សេងៗ ដែលផ្ទុយពីទិដ្ឋភាពផ្លូវច្បាប់ និងការផ្ដល់សេវារបស់រដ្ឋបាលស្រុក។ ជាក់ស្ដែង ដីស្នើសុំផ្ទេរសិទ្ធិរបស់ម្ចាស់ដីគឺមានការយឺតយ៉ាវតាំងពីឆ្នាំ២០១៩មកម្ល៉េះដោយសារដីស្ថិតនៅក្នុងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ហេតុដូច្នេះរដ្ឋបាលស្រុកត្រូវរៀបចំគណៈកម្មការដីរដ្ឋថ្នាក់ស្រុកចុះពិនិត្យវាយតម្លៃពីព្រោះភូមិសាស្ត្រនៃដីស្នើសុំមានស្ថានភាពស្មុគស្មាញ ហើយជាប់នឹងបឹងល្បះស្នោដែលមានទំហំសរុបរហូតដល់ជាង២០ហិកតា ដែលតម្រូវឱ្យមានការស្នើសុំទៅគណៈកម្មការដីរដ្ឋខេត្តពិនិត្យនិងសម្រេច។ 

លោក កន សុខកាយ បន្តទៀតថា ចំពោះការស្នើសុំផ្ទេរសិទ្ធិដីធ្លីគឺត្រូវបានអនុវត្តទៅតាមនីតិវិធីសូរិយោដីជាធរមានហើយរដ្ឋបាលស្រុកមិនដែលពាក់ព័ន្ធនឹងកម្រៃជើងសារនៃការទិញលក់ដីរបស់បងប្អូនប្រជាពលរដ្ឋទេគឺផ្ដល់តែសេវាប៉ុណ្ណោះ ហេតុដូច្នេះក្រោយមានការចុះផ្សាយតាមគេហទំព័រសារព័ត៌មាននិងបណ្ដាញសង្គមផ្សេងៗរដ្ឋបាលស្រុកមានកាតព្វកិច្ចកោះអញ្ជើញភាគីអ្នកលក់ អ្នកទិញនិងអ្នករត់ការឯកសារមកសាកសួរនិងឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋបាលស្រុក។ ការចោទប្រកាន់ខាងលើមិនមានមូលដ្ឋានច្បាប់និងជាការប្រមាថមាក់ងាយយ៉ាងខ្លាំងមកលើរដ្ឋបាលស្រុកនិង មន្ត្រីរាជការទូទាំងស្រុកហេតុដូច្នេះថ្ងៃនេះត្រូវឲ្យមានការបញ្ជាក់ច្បាស់លាស់ក្នុងករណីរកឃើញថាជាព័ត៌មានមិនពិត រដ្ឋបាលស្រុកនឹងអនុវត្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះដែរ លោកស្រី អ៊ុំ ណារ៉េន អ្នករត់ការឯកសារបាននិយាយថា ចំពោះការចុះផ្សាយនៅលើគេហទំព័រជីវិត និងកីឡាថា «បែកធ្លាយដំណឹងសង្ស័យចៅហ្វាយស្រុកល្វាឯមចង់ស៊ីដាច់លុយកុំមីស្យុងពីអ្នកគួកជេដី» គឺលោកស្រីសុំទទួលស្គាល់កំហុសនៅចំពោះមុខរដ្ឋបាលស្រុក ដោយសារលោកស្រីមានការអាក់អន់ស្រពន់ចិត្តនឹងឈ្មោះ ប៉ុល វណ្ណៈ ដកឯកសាររត់ការពីលោកស្រីវិញ ហើយលោកស្រីបារម្ភខ្លាចម្ចាស់ដីមិនប្រគល់ប្រាក់កម្រៃជើងសារមកឱ្យលោកស្រី។ លោកស្រី អ៊ុំ ណារ៉េន បាននិយាយបញ្ជាក់ច្បាស់ៗថា លោកស្រីមិនបានចំណាយប្រាក់ទៅឲ្យមន្ត្រីណាម្នាក់របស់រដ្ឋបាលស្រុកដើម្បីរត់ការឯកសារនោះទេ។ 

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសាច់រឿងនេះ លោក កន សុខកាយ អភិបាលស្រុកក៏ខិតខំសម្របសម្រួលជួយដោះស្រាយបញ្ចប់បញ្ហារវាង ម្ចាស់ដី និងភាគីឈ្មោះ អ៊ុំ ណារ៉េន អ្នករត់ការឯកសារប្រកបដោយជោគជ័យគួរជាទីមោទនៈ ដោយភាគីទាំងសងខាងយល់ព្រមទទួលយកតាមការសម្របសម្រួលដោះស្រាយរបស់អង្គប្រជុំផងដែរ៕





No comments