សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៥:៣០នាទី ទាបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ខណ:កម្លាំងកំពុង​ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ ប្រទះឃើញជនសង្ស័យក៏ត្រួតពិនិត្យឆែកឆេររកឃើញមានថ្នាំញៀន។

ជនសង្ស័យចំនួន០២នាក់៖

១- ឈ្មោះ ថោង ឃ្និន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងរំចេក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២- ឈ្មោះ តឹប ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងរំចេក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដោយចាន់ថា!!

វត្ថុតាំងចាប់យក៖  ម៉ូតូម៉ាក Honda Dream ពណ៍ ខ្មៅ គ្មានស្លាកលេខ, ​ទូរស័ព្ទចាស់ ១គ្រឿង, ក្រាមសថ្លា ២កញ្ចប់ តូចនឹងធំល្មម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​​ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់​៕ដោយចាន់ថា!!!



No comments