សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋជាច្រើនស្នើរសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគួរតែចាត់ជំនាញចុះបង្ក្រាបទីតាំងល្បែងសុីសង(ទូហ្គេមបាញ់ត្រីនិងបៀរការ៉ាត់) ប្រភេទកាសុីណូ បើកលេងពេញទំហឹងក្នុងមជ្ឈមណ្ឌលជីនស៊ឺម៉ូវក្នុងខណ្ឌចំការមន!!!វគ្គ2A

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ប្រជាពលរដ្ឋជាច្រើនស្នើរសុំឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញគួរតែចាត់ជំនាញធ្វើការចុះបង្ក្រាបទីតាំងល្បែងសុីសង(ទូហ្គេមបាញ់ត្រីនិងបៀរការ៉ាត់) ប្រភេទកាសុីណូ បើកលេងពេញទំហឹងក្នុងមជ្ឈមណ្ឌលជីនស៊ឺម៉ូវក្នុងខណ្ឌចំការមន!!!

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២២ ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែនិយាយតៗគ្នានិងរិះគន់ថាទីតាំងបើកល្បែងស៊ីសងប្រភេទ (ទូហ្គេមបាញ់ត្រីនិងបៀរការ៉ាត់) ដ៏ធំក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ូវ ស្ថិតនៅសង្កាត់ទន្លេរ បាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ កំពុងបើក ដំណើរការ ស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបើកដំណើរការយ៉ាងរលូន!!បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានក្នុងខណ្ឌចំការមន មិនមានវិធានការទប់ស្កាត់រឺក៏ជាឆ្នាំងបាយទើបមិនហ៊ានបង្ក្រាប!!

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគន់ចំៗទៅអាជ្ញាធរខណ្ឌចំការមនថាប្រហែលជាអសមត្ថភាពក្នុងការបង្ក្រាបហើយមើលទៅបានជានៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងយ៉ាងពេញទំហឹងនៅក្នុងដែនរបស់ខ្លួនទៅវិញ!!

ប្រជាពលរដ្ឋបន្តថា៖សមត្ថកិច្ចនៅក្នុងខណ្ឌចំការមនគួរតែយកគំរូតាមអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌដូនពេញដើម្បីធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះហើយជាការចូលរួមទប់ស្កាត់នូវការរីករាលដាលពីជំងឺ(កូវីដ)(ដែលតាបំលែងខ្លួនថ្មី)ឬ(អូមេក្រុង) ព្រោះថាប្រមុខរដ្ឋរាជរដ្ឋាភិបាលថ្នាក់ដឹកនាំកំពុងតែមានវិធានការទប់ស្កាត់និងការចូលរួមគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៣ កុំ៣កាពារដើម្បីរក្សាគម្លាត។

ដោយសារតែគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំក៏ដូចជាក្រសួងសុខាភិបាលទើបប្រជាពលរដ្ឋនិងមហាជនជាច្រើនមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសង «ហ្គេមបាញ់ត្រីនិងបៀរការ៉ាត់» ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាមិនយកចិត្តទុកដាក់និងចូលរួមទប់ស្កាត់គ្មានចំណាត់ការណាចុះបង្រ្កាបទាល់តែសោះឬមួយមានការបើកភ្លើងខៀវ។

ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំរឺនិងអាចមានការឆ្លងរីករាលដាល ដោយសារមានការជួបជុំគ្នា។

ប្រជាពលរដ្ឋនិងមហាជនកំពុងគិតថាលោក យិន សាន្ដ អធិការខណ្ឌចំការមន ប្រហែលជាអសមត្ថភាពក្នុងចុះបង្ក្រាបហើយមើលទៅទើបនៅតែបណ្តែតបណ្ដោយឲ្យមានការបើកលេង!!គួរតែមានវិធានការណាមួយចុះបង្ក្រាបទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រីនិងបៀរការ៉ាត់)ជាច្រើនទូមួយកន្លែងនេះផង!!ជៀសវាងមានការរិះគន់ចំៗពីបងប្អូនប្រជាពរដ្ឋមហាជនជាច្រើនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប!!!ជៀសវាងការសង្ស័យរបស់ប្រជាពរដ្ឋគួរគប្បីចាត់មន្ត្រីជំនាញចុះធ្វើការបង្ក្រាប!!

ប្រជាពលរដ្ឋ​ជាច្រើនសង្ឃឹមថាល្បែងស៊ីសងខាងលើលោក ថេង សុថុល អភិបាល ខណ្ឌចំការមន និងមានសមត្ថភាពចាត់មន្ត្រីជំនាញគណៈបញ្ជារឯកភាពខណ្ឌចុះធ្វើការបង្ក្រាបបានជាក់ជាមិនខាន!!ដើម្បីចូលរួមគោរពទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំនិងក្រសួង សុខាភិបាលដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញគួរតែចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពក្រុងចុះពិនិត្យនិងធ្វើការបង្ក្រាបដើម្បីចូលរួមគោរពនិងការពារកុំឱ្យមានការរីករាលដាលពីជំងឺ(កូវីដរឺអូមេក្រុង)!!ហើយប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងនៅក្នុងមជ្ឈមណ្ឌលជីនស៊ឺម៉ូវនឹងធ្វើការបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ។

ការិយាល័យនិពន្ធទំនាក់ទំនងលេខទូរសព្ទ៖

096 711 77 44 / 017 27 91 24









No comments