លោក ញ៉ឹក សាត អភិបាលរងស្រុកតំណាង លោក កន សុខកាយ អភិបាលស្រុកនិងជាប្រធានកិត្តិយស ដឹកនាំក្រុមការងារគណៈកម្មាការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកស្រី មុំ បាន!!
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការ(ស.អ.ក)ស្រុកល្វាឯមដឹកនាំដោយលោក ញ៉ឹក សាត អភិបាលរងស្រុកតំណាង លោក កន សុខកាយ អភិបាលស្រុកនិងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនកម្ពុជា ស.អ.ក ស្រុកល្វាឯមនិងលោកវ/ទោ ចាន់ សំអាង អធិការរង តំណាងឲ្យលោកវ/ឯក ហេង សុផល អធិការនៃអធិការដ្ឋានគរបាលស្រុកនិងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា ស.អ.ក ស្រុកល្វាឯម បានដឹកនាំក្រុមការងារគណៈកម្មាការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកស្រី មុំ បាន ភេទប្រុស ឆ្នាំកំណើត១៩៦៦ ដែលជាសមាជិក(ស.អ.ក) មានទីលំនៅភូមិជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលដែលបានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ក្នុងនោះគណៈកម្មាធិការ(សអក)ស្រុកល្វាឯមបាននាំយកថវិការ របស់គណៈកម្មាធិការ(សអក)ខេត្តកណ្ដាលចំនួន ៤.០០០.០០០រៀល(បួនលានរៀល)ជូនដល់គ្រួសារនៃសពរួមមានទឹកសុទ្ធ០១កេះ,ទឹកក្រូច១កេះ,មី១កេះ,ត្រីខ១យួរ និងអង្ករ១បាវស្មើនឹង៥០គីឡូផងដែរ។ដោយចាន់ថា!!!
No comments