សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យម្នាក់និង៣នាក់ទៀតត្រូវបានកម្លាំងជំនាញអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនពាក់ព័ន្ធទទួលផលចោរកម្ម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ថ្ងៃទី ២៣ខែកុម្ភៈ ឆ្នាំ ២០២២ ម៉ោង១២និង០០នាទី បើតាមការអោយពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ដឹងថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យម្នាក់និង បីនាក់ទៀតទទួលផលចោរកម្ម ក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ក្រោយពេលកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។បានដាក់ពាក្យបណ្ដឹងលើឈ្មាះ មុិល យ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាបានលួចកន្ទុយម៉ាសុីនត្រជាក់នៅក្នុងបូរីសុខស្រេង២ អស់ចំនួន២២គ្រឿង ។

ក្រោមការយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតក្រោយពីទទួលពាក្យបណ្ដឹងពីរងគ្រោះភ្លាមៗបានបញ្ជារកម្លាំងជំនាញអធិការក្រុងចុះធ្វើការស្រាវជ្រាវនិងឈានទៅដល់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ មុិល យ៉ុង បានសារភាពថាខ្លួនពិតជាបានលួចកន្ទុយម៉ាសុីនត្រជាក់នៅបូរីសុខស្រេងពិតមែន ។

ខ្លួនបានសារភាពថាក្រោយពីធ្វើសកម្មភាពលួចហើយខ្លួនយកទៅលក់អោយឈ្មោះ ឈន់ តារាវុធ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ចំនួន១២កន្ទុយម៉ាសុីនត្រជាក់ហើយបានសារភាពថានៅដើមខែកុម្ភះខ្លួនបានទិញម៉ាសុីនត្រជាក់ចំនួន៣ឈុត ក្នុងមួយឈុត ១២០ដុល្លា ចឹងស្មើរ ៣៦០ដុល្លា ចំពោះកន្ទុយ ១២គ្រឿង នេះខ្ញុំឲលុយអស់ ៧០០ដុល្លា មុនហើយព្រោះខ្លួនទិញតែឈុតៗ អត់ទិញដាច់គ្នាទេមូលហេតុដែលខ្ញំទិញ ព្រោះគាត់ជាជាងម៉ាសុីនត្រជាក់ ហើយគាត់ថាគាត់កាត់ពីគេ ខ្ញុំអត់ដឹងគាត់លួចគេទេ ។     

ហើយជនសង្ស័យ មុិល យ៉ុង បានសារភាពថាខ្លួនយកទៅលក់ឲឈ្មោះ សេង បូរី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ។ចំនួន៣កន្ទុយម៉ាសុីនត្រជាក់ មូលហេតុដែលខ្ញុំទិញ ព្រោះគាត់ប្រាប់ខ្ញុំថាគាត់ជាងម៉ាសុីនត្រជាក់គាត់លក់កន្ទុយម៉ាសុីត្រជាក់៣យកលុយចាយ មួយតម្លៃ៣០ដុល្លា ខ្ញុំទិញអស់លុយ៣៦០០០រៀល លុះថ្ងៃម៉ោងមួយស្រាប់តែសមត្ថកិច្ចមកយកកន្ទុយម៉ាសុីនត្រជាក់នោះវិញដោយប្រាប់ជននោះលួចគេទេ ហើយខ្លួនក៍យល់ព្រមជូនសមត្ថកិច្ចវិញ។

ជនសង្ស័យ មុិល យ៉ុង បានសារភាពថាខ្លួនបានកន្ទុយម៉ាសុីនត្រជាក់ចំនួន៧គ្រឿងអោយឈ្មោះម៉ៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។បានទិញកន្ទុយម៉ាសុីនត្រជាក់ចំនួន៧គ្រឿង ក្នុងមួយគ្រឿង៣៥ដុល្លា ជនសង្ស័យបានប្រាប់ថាកន្ទុយម៉ាសុីនត្រជាក់ខ្លួនបានកាត់ពីឃ្លាំងកាសុីណូទើបខ្លួនទិញ ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់ផ្ទះថាជននោះលួចគេទេ ខ្ញុំក៍ប្រគល់ជូនសមត្ថកិច្ចដោយមិនមានការរឹងរូសអ្វីទេ។ជនសង្ស័យ មុិល យ៉ុង បានសារភាពថានៅដើមខែកុម្ភះខ្លួនបានលួចម៉ាសុីនត្រជាក់គេនៅក្រុមហ៊ុនអាណាន់ម៉ាកឃីត (ឡាហ្វីរ៉ា)។ចំនួន៣ឈុតយកទៅលក់ឲឈុន តារាវុធ ក្នុង១ឈុត១២០ដុល្លា ពេលនេះបានដកហូតយកមកវិញហើយ ។

ស្នើរសុំប្រគល់សម្ភារះដែលដកហូតបានពីជនសង្ស័យជូន ម្ចាស់យកទៅប្រើប្រាស់វិញ មានម៉ាសុីនត្រជាក់ចំនួន៣ឈុត និងកន្ទុយម៉ាសុីនត្រជាក់ចំនួន២៣គ្រឿង ។ 

បច្ចុប្បន្នជនសង្ស័យ០១នាក់និង ០៣នាក់ទៀតទទួលផលចោរកម្ម ត្រូវបានកម្លាំងជំនាញក្រុងប៉ោយប៉ែតកសាងសុំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីច្បាប់។ដោយចាន់ថា!!!



No comments