សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងជំនាញនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធនឹងសារធាតុញៀន!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ១៤ និង​០០នាទី នៅចំណុចក្រុមទី០៥ ភូមិ វត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់​ដំបង អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿង​ញៀន​ និង សម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កែវ សុជាតិ ព្រះរាជ្យអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង  លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អ​ធិ​ការនគរបាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន

 បានចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ខៀវ វាសនា ភេទប្រុស អាយុ៣៦ ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១៦,០៩ក្រាម ទាំងសំបក) ។

- ទូរស័ព្ទដៃ ០១គ្រឿង (ចាស់)

- កូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀន មួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងក៏សាងសុំរឿងបញ្ជូនតាមនីតកវិធីច្បាប់ ។ដោយភៅសុភក្រ័០៣!!!



No comments