សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ សហការជាមួយផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម នៅចំណុចអតីតក្រុមហ៊ុនឃ្យូប៊ី ( ០១៣ ) ទីតាំងផ្ទះលេខ៨២៥ ABC ផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ អឿន ចាន់ថន ភេទ ស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ អ្នកបកប្រែភាសាចិន ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ ទី ធារ៉ា ហៅ អ៊ូ ខុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ

២- ឈ្មោះ កូវ ណារិន ហៅ អាស្កូវ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ ដើររើសអេតចាយ (ទទួលផលចោរកម្ម)

៣- ឈ្មោះ ប៊ុន ថន ហៅ បារាំង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៩៧អា ក្រុម៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ  មុខរបរ កម្មករសំណង់ (ទទួលផលចោរកម្ម)

សម្ភារៈបាត់បង់រួមមាន កាបូបស្ពាយធំ ចំនួន០១, កាបូបស្ពាយតូច​ចំនួន០១, កាបូបលុយ ចំនួន០១, លុយ៣០០០ដុល្លា, លុយខ្មែរ ប្រហែល ៥លានរៀល, អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន០១,  កាត ATM ចំនួន០១, កាតចាក់វ៉ាក់សាំង ចំនួន០១, លែបថប ចំនួន០១គ្រឿង,  ទូរស័ព្ទចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយចាន់ថា!!!




No comments