លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បន្ទាយមានជ័យមានចំណាត់យ៉ាងណាចំពោះរណ្តៅដីរបស់លោក ហ៊ុល សេងហាប់ សង្ស័យគ្មានច្បាប់អនុញាត!!!វគ្គ1A
លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បន្ទាយមានជ័យមានចំណាត់យ៉ាងណាចំពោះរណ្តៅដីរបស់លោក ហ៊ុល សេងហាប់ សង្ស័យគ្មានច្បាប់អនុញាត!!!
ខេត្តបន្ទាយមានជ័យ៖ចេញផ្សាយថ្ងៃទី១៧.០២.២០២២ប្រជាពលរដ្ឋលើឡើងថាអាជីវកម្មរណ្តៅដី របស់លោក ហ៊ុល សេងហាប់ សង្ស័យអត់ច្បាប់កំពុងជីកកាយយ៉ាងគឃ្លើនបែកជាអាជ្ញាធរក្នុងមូលដ្ឋានមិនមានវិធានការទប់ស្កាត់និងបង្ក្រាបស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដឹកជញ្ជូនអាចម៌ដី លក់ ពេញ ក្រុងប៉ោយប៉ែតជារាងរាល់ថ្ងៃ ។
តើពិតទេបើតាមប្រភពពីក្រុម អ្នករកសុីជីកយកអាចម៌ដីលក់ដូចគ្នា បានលួចបង្ហើបអ្នកសារព័ត៌មានយើងឲ្យដឹងថា រណ្តៅដី របស់លោក ហ៊ុល សេងហាប់ គឺ គ្មានច្បាប់អនុញាតនោះទេ ។ហើយកំពុងតែឆ្ងល់ថាហេតុអ្វីបុគ្គលមួយនេះនៅតែជីក៏កាយ យកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យបានដោយមិនខ្លាចញញើតមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងថ្នាក់ខេត្តរឺក៏អាង។
បើយោងតាមប្រភពច្បាស់ការ បានបង្ហើបឲ្យសារព័ត៌មាន យើងបន្តថា តាមច្បាប់រ៉ែ និងថាមពល គឺ អនុញាត ឲ្យក្រុមឈ្មួញ អាចបើកជីវកម្ម ជីកយកអាចម៌ដីលក់ បានជំរៅ ត្រឹមតែ ៥ ម៉ែត តែប៉ុណ្ណោះ តែបើឈ្មួញ ណា ជីកហួសពី ៥ម៉ែត្រ គឺល្មើស និងច្បាប់រ៉ែ់និងថាមពលហើយ ។
ប្រជាពរដ្ឋសង្កេតឃើញថា៖ទីតាំងរណ្តៅដី របស់លោក ហ៊ុល សេងហាប់ ក្នុងភូមិសិលាខ្មែរ មានគ្រឿងចក្រកំពុងធ្វើសកម្មភាពជីកកាយយកអាចម៍ដីនិងដឹកជញ្ជូនយកទៅលក់ទៅអោយឈ្នួញយ៉ាងគគ្រឹកគគ្រេង រី ឯជម្រៅរណ្តៅដីវិញគឺជ្រៅប្រហែលជាង(១០ទៅ២០ម៉ែត) ជម្រៅជ្រៅទៅហើយ តែមិនទាន់ឃើញអាជ្ញាធរក្នុងមូលដ្ឋាននិង លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត បន្ទាយមានជ័យ ចុះពិនិត្យនិងទប់ស្កាត់ ឬ បង្រ្កាបឡើយ ។រឺក៏ត្រូវដងត្រូវផ្លែងហើយបានជាមិនវិធានការណាចុះអនុវត្ត។
ប្រជាពលរដ្ឋបន្តថាម្ចាស់អាជីវកម្មរណ្ដៅដីមួយនេះដឹកជញ្ជូនដីយ៉ាងអនាធិបតេយ្យដោយមិនគិតពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន!!រីឯការដឹកជញ្ជូនវិញធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិលេខ ៥៨ តែម្តង។
ប្រជាពលរដ្ឋ នៅភូមិសិលាខ្មែរបានត្អូញត្អែលប្រាប់អ្នកសារព័ត៌មានទាំងភ័យខ្លាចថា៖រថយន្តដឹកជញ្ជូនដីទាំងនោះបើកបរល្បឿនលឿនធ្វើឲ្យពួកគាត់មានការបារម្ភជាខ្លាំងពីសុវត្ថិភាពពួកគាត់ធ្វើដំណើរលើដងផ្លូវ៥៨ម្តងៗ។
ពោល៖ពេលបើក បរ ម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅ ដីមួយនេះ ។
ក្រុមអ្នកសារព័ត៌យើងមិនអាចសុំការបំភ្លឺពីលោក សុត វឌ្ឍនា ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្ត បន្ទាយមានជ័យ ដោយគ្មានលេខទំនាក់ទំនង។
ប្រជាពលរដ្ឋមហាជនជាច្រើនស្នើសុំលោក យឹម សំណាងអភិបាលស្រុកអូរជ្រៅគួរតែគិតគូចាត់មន្ត្រីជំនាញរដ្ឋបាលក្រុងចុះពិនិត្យរណ្តៅដីមួយកន្លែងនេះផងកុំសង្ងំស្ញៀម!!
ជៀសវាងប្រជាពលរដ្ឋមហាជនរិះគន់ដាក់ការសង្ស័យទៅលើអាជ្ញាធរស្រុកអូរជ្រៅមានការពាក់ព័ន្ធនឹងបើកភ្លើងខៀវអោយគ្នារឺក៏ជា...????!!!
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសិលាខ្មែរសំណូមពរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យគួរតែចាត់មន្ត្រីជំនាញមន្ទីរ៉ែ និងថាមពលខេត្តចុះពិនិត្យនិងធ្វើការហាមឃាត់ដល់ម្ចាស់អាជីកម្មរណ្តៅដីលោក ហ៊ុល សេងហាប់ ផង។ជៀសវាងប្រជាពលរដ្ឋមហាជនថាដាក់ការសង្ស័យទៅលើអាជ្ញាធរស្រុកអូរជ្រៅនិងអាជ្ញាធរខេត្តមានការឃុបឃិតគ្នាបើកភ្លើងខៀវទទួលលាភសក្ការៈដើម្បីជាផលប្រយោជន៍!!គួរគប្បីមានវិធានកាចុះបង្ក្រាបទប់ស្កាត់ផង។
ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង អាជីវកម្មរណ្តៅដីរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!!!
ការិយាល័យនិពន្ធ៖0967117744/017279124
ដោយចាន់ថា!!!
No comments