សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀនជល់មាន់អាប៉ោងដ៏ធំមួយកន្លែងក្នុងសង្កាត់ជ្រាវក្រុងសៀមរាបកំពុងតែបើកដំណើរការយ៉ាងរលូនរប្រជាពលរដ្ឋដាក់ការសង្ស័យប្រហែលជាមានភ្លើងខៀវ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ទីតាំងសង្វៀនជល់មាន់អាប៉ោងដ៏ធំមួយកន្លែងក្នុងសង្កាត់ជ្រាវក្រុងសៀមរាបកំពុងតែបើកដំណើរការយ៉ាងរលូនរប្រជាពលរដ្ឋដាក់ការសង្ស័យប្រហែលជាមានភ្លើងខៀវ!!!

សៀមរាប៖ចេញផ្សាយនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២២ ទីតាំងបើកសង្វៀនជល់មាន់ហ្នឹងអាប៉ោងដុះស្លែរដ៏ធំខុសច្បាប់មួយកន្លែង នៅចំណុចដីឡូត៌ ជិតប្រជាការពារក្រសាំង ស្ថិតនៅក្នុងភូមិបឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងតែបើកលេងយ៉ាងរលូនជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរសង្កាត់ជ្រាវនិងអធិការក្រុងសៀមរាបមានវិធានការចុះបង្ក្រាបផង!!!

ទីតាំងល្បែងស៊ីសងខាងលើអ្នកសារព័ត៌មានអង្គភាពសារព័ត៌មាន (រស្មីក្រុងតាខ្មៅ)បានទំនាក់ទំនងតាមរយៈទូរសព្ទទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាល​​សង្កាត់ជ្រាវនិងលោក ដា ចំរើន អធិការក្រុងសៀមរាបក្រោយពេលរាយការណ៍ថាមានល្បែងស៊ីសងភ្លាមៗនោះលោកមេប៉ុស្តិ៍សង្កាត់ជ្រាវនិងលោក ដា ចំរើនអធិការក្រុងសៀមរាបបិទទូរសព្ទតែម្តងអ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ហ្នឹងលោកអធិការជាច្រើនដងច្រើនសារនៅតែមិនលើកទូរសព្ទទៅវិញ។

ប្រជាពលរដ្ឋសង្ឃឹមថាលោក ដា ចំរើន អធិការក្រុងសៀមរាបគួរតែមានវិធានការចុះបង្ក្រាបទីតាំងបើកលេងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំដុះស្លែមួយកន្លែងនេះកុំតែសម្ងំស្ងៀមនិងកិច្ចវេសវាមិនល្អទេដើម្បីពង្រឹងសមត្ថភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

ដោយក្រុមអ្នកញៀនល្បែងទាំងនោះកំពុងតែប្រមូលផ្តុំគ្នាចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនញញើតនិងការឆ្លងរីករាលជំងឺកូវីដ១៩(ដែលតាអូមីក្រុង)បន្តិចណាទាល់តែសោះ។ នេះបើយោងតាមប្រភពប្រជាពលរដ្ឋបានបញ្ជាក់ថាទីតាំងបើកល្បែងខាងលើនេះដែលម្ចាស់ទីតាំងឈ្មោះ(វ៉ាន់)និងបក្សពួកមួយចំនួនទៀត កំពុងបើកដំណើរការយ៉ាងរលូន !!ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានចំណាត់ការបង្ក្រាប!!ទំនងអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានជាអ្នកបើកភ្លើងខៀវ ហើយមើលទៅ!!!

ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនខលទូរសព្ទរាយការណ៍ទៅលោកអធិការរូបនេះមិនដែលលើកទូរសព្ទឬទទួលទូរសព្ទនិយាយជាមួយបងប្អូនប្រជាពលរដ្ឋនោះទេដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនៅក្នុងមូលដ្ឋានដែនរបស់ខ្លួន!!!ហើយជាហេតុនាំអោយបទល្មើសនៅក្នុងមូលដ្ឋានបានចិត្តបញ្ចេញសកម្មភាពគគ្រឹកគគ្រេងដោយមិនខ្លាចញញឹមពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនស្នើសុំ លោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប សូមមេត្តាជួយចាប់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះទប់ស្កាត់និងបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខាងលើនេះអោយខាងតែបាន ដើម្បីចូលរួមអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់មានសុវត្ថភាព ក៌ដូចជាតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ 

ប្រជាពលរដ្ឋជាច្រើនសំណូមពរ​ដល់​លោក ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្តសៀមរាបជួយចាត់មន្ត្រីជំនាញនិងគណៈបញ្ជាការឯកភាពខេត្តចុះស្រាវជ្រាវនិងពិនិត្យទីតាំងមួយនេះនិងធ្វើការបង្ក្រាបបានចាក់ជាមិនខានមិនឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបអស់សង្ឃឹមទេដើម្បីភូមិឃុំមានសុវត្ថិភាពនិងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំរបស់ក្រសួងសុខាភិបាល៣កុំ ៣ការពារ!!!



No comments