សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញអធិការនគរបាលស្រុកមោងឫស្សីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ១នាក់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កម្លាំងជំនាញអធិការនគរបាលស្រុកមោងឫស្សីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ១នាក់!!!

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ យិន យូរហួ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមនិងម៉ូតូចំនួន ០២គ្រឿង ចំណុចទួលច្រាបដង្កោ ស្តិតក្នុងភូមិព្រាននិន ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ 

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃកើតហេតុខាងលើនាវេលាម៉ោង ១០និង០៥នាទីនៅចំណុចប្រឡាយទឹក ស្ថិតក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ហាត គង់ ហៅ តាប្រេង ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី បានទុកម៉ូតូរបស់គាត់នៅលើខ្នងប្រឡាយ (ចំណុចកើតហេតុខាងលើ) រួចដើរទៅច្រូតស្មៅគោដែលមានចម្ងាយឆ្ងាយពីកន្លែងទុកម៉ូតូដូចរាល់ដង លុះគាត់ច្រូតបានប្រហែលមួយម៉ោងក្រោយមកម្ចាស់បានដើរមកយកម៉ូតូវិញក៏ស្រាប់តែបាត់ម៉ូតូពីកន្លែងដែលគាត់ទុក ដោយពុំដឹងថាអ្នកណាលួចយកទៅបាត់ ហើយភ្លាមៗគាត់បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលម៉ូតូគាត់ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ មានផ្លាកលេខ តាកែវ 1O-3536។

ផ្តើមពីពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលបានស្រាវជ្រាវនិងធ្វើសកម្មភាពស្ទាក់ចាប់បានជនសង័្សយខាងលើ និងដកហូតបានម៉ូតូជារបស់ជនរងគ្រោះរួមនឹងម៉ូតូ ០១គ្រឿងទៀត ជារបស់ជនសង័្សយដែលជិះធ្វើសកម្មភាពនោះគឺម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ស្លាកលេខ ពោធិ៍សាត់ 1A-6921។ សូមបញ្ជាក់ជូនថា ក្នុងសកម្មភាពនេះមានជនសង័្សយមានគ្នាចំនួន ០២នាក់ ដែលពេលឃាត់ខ្លួនជនសង័្សយម្នាក់មានរត់គេចខ្លួនរួច តែទោះជាយ៉ាងណាសមត្ថកិច្ចអាចធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានៅពេលបន្តបន្ទាប់ទៀត ហើយនៅពេលនេះនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕ដោយភៅសុភ័ក្ត្រ០៣!!!



No comments