សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធជាផ្លូវការទីស្នាក់ការអង្គភាពសារព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ៖ អង្គភាពសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ញុះញុងបង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើឲ្យបាត់បង់ស្ថិរភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ!

ខេត្តកណ្តាល៖ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធជាផ្លូវការទីស្នាក់ការអង្គភាពសារព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News នាព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធ បានលើកឡើងថា អង្គភាពសារព័ត៌មាន មានសិទ្ធិផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ មានប្រភពត្រឹមត្រូវ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សិទ្ធិបុគល កេរ្តិ៍ឈ្មោះ ជេរប្រមាថមាក់ងាយគេ ញុះញុងបង្កើតអំពើហិង្សា អសីលធម៌ ដែលធ្វើឲ្យបាត់បង់ស្ថិរភាពសង្គម បង្ករភាពអាណាធិបតេយ្យខុសច្បាប់ឡើយ។

ឯកឧត្តមបណ្ឌិតបន្តថា ក្នុងនាមជាអង្គភាពសារព័ត៌មាន ឬជាអ្នកសារព័ត៌មាន ត្រូវអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួនឱ្យបាន ត្រឹមត្រូវ គោរពក្រមសីលធម៌ និងការប្រើប្រាស់សិទ្ធិសេរីភាពនេះ អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

ជាមួយគ្នានោះឯកឧត្ដមបណ្ឌិតរដ្ឋលេខាក្រសួងព័ត៌មានបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃអង្គភាពសារព័ត៌មានឌឹមីរ័រញូស៍ The Mirror News គឺបានបង្ហាញពីការចូលរួមចំណែកក្នុងការអនុវត្ត សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្រោមដំបូលសន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ ឈ្នះ និងការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្ឃឹមយ៉ាងមុតមាំថាអង្គភាពសារព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News ក៏ដូចជាអង្គភាពសារព័ត៌មាន ផ្សេងទៀតនឹងខិតខំប្រឹងប្រែងក្នុងការផលិតព័ត៌មានដែលមានគុណភាព ពិត ច្បាស់លាស់ និងរហ័ស ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាមួយរាជរដ្ឋាភិបាល ដែលមាន ក្រសួងព័ត៌មានជាសេនាធិការទទួលបន្ទុកលើវិស័យសារព័ត៌មាន។

ក្នុងឱកាសពិធីសម្ពោធជាផ្លូវការនោះផងដែរ លោក ហ៊ាង ប៊ុនថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន ឌឹមីរ័រញូស៍ The Mirror News បានឲ្យដឹងថា ក្នុងបេសកកម្មចុះយកព័ត៌មាន ប្រមូលព័ត៌មាន សំយោគព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពព័ត៌មាន ឌឹមីរ័រញូស៍ប្តេជ្ញា គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញតិច្បាប់ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ញា កិច្ចសន្យា និងសេចក្តីណែនាំនានាពាក់ ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរពអនុវត្តន៍ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លការពិត»។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បាននាំយកថវិកាចំនួន២លានរៀលរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកជំទាវផ្តល់ជូនអង្គភាពព័ត៌មានឌឹមីរ័រញូស៍ផងដែរ៕





No comments