លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលអញ្ជើញជាអធិបតីភាគក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២!!!
ខេត្តកណ្តាល៖នាព្រឹកថ្ងៃចន្ទ ៨កេីត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះលោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានអញ្ជេីញជាអធិបតីភាពក្នុងកម្មវិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ថ្លែងក្នុងពិធីនេះដែរ លោក ប៊ុន ផេង អភិបាលស្រុក បានអានសារសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសបេីកបវេសនកាលឆ្នាំសិក្សាថ្មី និងបាននាំយកប្រសាសន៍ផ្តាំផ្ញេីរសាកសួរសុខទុក្ខរបស់ ឯកឧត្តមអភិបាលខេត្តកណ្តាល ទៅកាន់ប្អូនៗសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ព្រមទាំងលេីកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ សូមយកចិត្តទុកដាក់សិក្សារៀនសូត្រ និងក្រេបជញ្ជក់ចំនេះដឹង ពីលោកគ្រូ អ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀន។
ចុងបញ្ចប់នៃកម្មវិធីបេីកបវេសនកាលនេះលោក អភិបាលស្រុកបាននាំយកនូវសម្ភារៈសិក្សាមួយចំនួនប្រគល់ជូនដល់សិស្សានុសិស្សដែលរៀនពូកែជាប់ចំណាត់ថ្នាក់លេខ១ រហូតដល់លេខ៥ រួមមាន សៀវភៅ ប៊ិច ម៉ាស៉ីនគិតលេខ បន្ទាត់ ទឹកលុប និងបានឧបត្ថម្ភថវិការដល់សាលាចំនួន ៥០ម៉ឺនរៀល និងសិស្សានុសិស្សចូលរួមក្នុងម្នាក់ទទួលបានថវិការ ១ម៉ឺនរៀលផងដែរ សរុបថវិការ ៖ ២លាន ២៩ម៉ឺនរៀល ។
ក្នុងនោះមានការអញ្ជេីញចូលរួមដោយ សមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិចំណុះសាលាស្រុក មន្រ្តីសាលាស្រុក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចូលរួមប្រមាណ ១៧៩នាក់ ។
No comments