សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្តល់គ្រាប់ត្នោត (ពូជ)ចំនួន ១៦,០០០ គ្រាប់ ដល់រដ្ឋបាលខេត្តបាត់ដំបង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួល គ្រាប់ត្នោត(ពូជ) ចំនួន ១៦,០០០ គ្រាប់ ពី ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។  គ្រាប់ត្នោតទាំង ១៦,០០០ គ្រាប់នេះ ត្រូវបានបែងចែកយកទៅដាំនៅស្រុកចំនួន ៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ដែលបានដកហូតពីប្រជាពលរដ្ឋដែលបានរំលោភ និងកាប់ទន្រ្ទានដីរបស់រដ្ឋខុសច្បាប់ នាពេលកន្លងមក។ 

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ជា   សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់គ្រាប់ត្នោតទាំង ១៦,០០០ គ្រាប់នេះ មកដល់រដ្ឋបាលខេត្ត សម្រាប់យកដាំឡើងវិញនៅទីតាំងដីតំបន់៣ ដែលទទួលរងការកាប់ទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាបកន្លងមក ។ ឯកឧត្តម បានបន្តទៀតថា ក្រុមការងារខេត្ត នឹងរៀបចំយុទ្ធនាការដាំឡើងវិញ នូវគ្រាប់ត្នោតនេះ ក៏ដូចជាកូនឈើផ្សេងៗ ក៏ដូចជាកូនឬស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់៣នេះ ។

ដោយភៅសុភ័ក្ត្រ០៣!!!!



No comments