ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការបង្កើតក្រុមការងារខេត្ត ចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ដែលបានចូលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់៣!!
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំ ពីការបង្កើតក្រុមការងារខេត្ត ចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ដែលបានចូលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្ដស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាលស្រុកទាំង៣ ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារទាំងអស់ ធ្វើកិច្ចការនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ រកឲ្យឃើញឈ្មួញខិលខូចដែលបានបំផ្លាញសម្បត្តិរបស់រដ្ឋ និងសម្បត្តិធម្មជាតិ ដែលយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអនុវត្តបទបញ្ជាឲ្យបានម៉ត់ចត់ផងដែរ ចំណែកចំពោះដីនៅតំបន់៣ ត្រូវរឹបអូសដាក់ជាសម្បត្តិរដ្ឋទាំងអស់ និងធ្វើការដាក់បង្គោលព្រំដី កំណត់ព្រំប្រទល់តំបន់២ និងតំបន់៣ឲ្យបានច្បាស់លាស់ ៕ដោយភៅសុភ័ក្ត្រ០៣!!!
No comments