ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបន្ថែមទៀត ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបន្ថែមទៀត ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ដើម្បីពន្លឿនដល់ការដោះស្រាយ និងបង្រ្កាបឲ្យបានកាន់តែឆាប់រហ័ស ចំពោះបុគ្គលដែលលួចកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលមានស្រុកចំនួន៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង ៕
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក អភិបាលស្រុកពាក់ព័ន្ធទាំង៤ក្នុងខេត្ត លោកប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករងរដ្ឋបាលសាលាខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
No comments