សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រឿងទំនាស់ដីធ្លី ក្រោមការ អន្តរាគមន៍ របស់ឧត្តម ម៉ៅ ធនិន កាលនៅ កាន់តំណែង ជាអភិបាលខេត្ត ពោធិ៍សាត់ នៅមិនទាន់បញ្ចប់ វគ្គ១

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិ៍សាត់៖ផ្សាយចេញ នៅ ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១ក្នុងករណី ទំនាស់ដីធ្លី នៅភូមិកណ្តាល ឃុំថ្មដា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ចំនួនជាង៣ហិកតា នៅមិនទាន់បញ្ចប់ ទោះបី មានការអន្តរាគមន៍ ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន ក៏ដោយ

យោងតាមការរៀបរាប់ ប្រជាពលរដ្ឋ បានស្នើសុំ មកអង្គភាព អ្នកសារព័ត៌មានយើង ជួយផ្សព្វផ្សាយ ដើម្បីសុំការពន្លឿន នៃការវាលវែង អនុវត្តខុស ផែនការនៃការសម្របសម្រួល នយោបាយឈ្នះៗ របស់ឯកឧត្តម ម៉ៅ ធនិន លោក ចាន់នួន បានទទួល ប្លង់( បង្កាន់ដៃ ប្លង់និស្សិត របស់សម្តេច តេជោ កាលពីថ្ងៃទី២២ខែមិនាឆ្នាំ២០១៣ និងមានការទទួលស្គាល់ពីអាជ្ញាធរឃុំ ដោយដីនោះ បានអាស្រ័យផល តាំងពីឆ្នាំ២០០០ ក៏ព្រោះ តែពួកគាត់ មិនចេះអក្សរ ធ្វើអោយមានបុគ្គល មកបំពាន ដីរបស់ពួកគាត់ រហូតមាន អន្តរាគមន៍ ពីឯកឧត្តម អភិបាល ខេត្ត បានព្រមព្រៀងគ្នា បញ្ចប់រឿង និងមានការ បែងចែកដីនោះ ជាពីចំណែក ម្ចាស់ដី បានទទួលតែ៤០% នៅលើដីរបស់ខ្លួន តែប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ ខេត្ត ពោធិ៍សាត់

អ្វីដែលគួរអោយចំណែក មន្ត្រីដែលអនុវត្តច្បាប់មួយចំនួន មិនបានអនុវត្តតាម គោលនយោបាយ របស់រដ្ឋបាលខេត្តឡើយ ហើយសព្វថ្ងៃនេះ ពួកគាត់កំពង់មានការភ័យខ្លាច បាត់បង់ទីជម្រក ដីរបស់គាត់ មានដើមធុរេន រាប់រយដើម ក៏នៅ មិនទាន់ដោះស្រាយនៅ ឡើយ 

ក្រុមការងារអ្នកសារព័ត៌មានយើង បានខលទៅ លោក ព្រំ ង៉ុន ឃុំថ្មដា ដើម្បីសុំការបំភ្លឺ តែលោកមិនលើកទូរស័ព្ទ ..

ការផ្សព្វផ្សាយព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការ ស្ថាបនា តាមរបបអ្នកសារព័ត៌មាន 

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការ សូមអរគុណ៕



No comments