សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងអញ្ជើញដឹកនាំកិច្ចប្រជុំគម្រោងផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគម្រោងផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងបំពេញសូចនាករការងារទីក្រុងស្អាតលើកទី៣ ។ 

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយសាខាសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ខេត្តបាត់ដំបង បានរៀបចំបង្កើតជាផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង ដើម្បីមានលក្ខណៈលម្អិត និងងាយស្រួលប្រើប្រាស់ជាងមុន ដោយមានភ្ជាប់ជាមួយប្រព័ន្ធ QR Code ដើម្បីស្កេនស្វែងរកព័ត៌មានសំខាន់ៗផ្សេងៗ ។ គម្រោងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញពិន្ទុក្នុងលក្ខណៈវិនិច្ឆ័យស្ដង់ដាទីក្រុងស្អាតលើកទី៣ផងដែរ ៕ដោយភៅសុភ័ក្ត្រ!!!

No comments