កូនមន្ត្រីកងរាជអាវុធហត្ថម្នាក់បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកដោយសារតែ!
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៥.១៥នាទីល្ងាចត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងបាញ់អាវុធ១គ្រាប់ចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។ ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស ដោយបានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុកមុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប។
បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថាមូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។
ករណីនេះសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យឃេីញថា ជនរងគ្រោះពិតជាធ្វេីអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។ ជនរងគ្រោះត្រូវបានឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តល្អក់ ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
ដោយៈលោកម៉ាន់មី តាខ្មៅ០៩!!!
No comments