សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ ២០២១នេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្លែងបើកកិច្ចប្រជុំគ្រប់បុគ្គលទាំងអស់ ដែលចេញចូលក្នុងបរិវេណរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវមានកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ19 ចេញដោយក្រសួងសុខាភិបាលឬក្រសួងការពារជាតិ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត!!!!

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ បុិនប្រសប់ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ប្រគេនជូនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង និងប្រជាពលរដ្ឋមានអាយុ ១២ឆ្នាំដល់អាយុ 18 ឆ្នាំ បានចាប់គ្រប់តាមផែនការជាក់ស្ដែង និងចំពោះកុមារអាយុចាប់ពី ០៦ ឆ្នាំដល់អាយុក្រោម ១២ ឆ្នាំ បានចាក់លើសផែនការ និងកំពុងបន្តចាក់វ៉ាក់សាំងកូវីដ19 ដល់អាយុ 5 ឆ្នាំព្រមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងវិធានការនានារបស់រាជរដ្ឋាភិបាលដ៏មានប្រសិទ្ធភាព ធ្វើឲ្យការគ្រប់គ្រងស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ19 ក្នុងខេត្តបន្ទាយមានជ័យកំពុងឈានទៅរកភាពល្អប្រសើរឡើងវិញ។  

ឯកឧត្តម អ៊ុំ រាត្រី បន្តថា ក្នុងឆ្នាំ ២០២១ នេះរដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកាឆ្នាំ ១៩៥៤/ ០៩ វិច្ឆិកាឆ្នាំ២០២១ រំលឹកខួបលើកទី ៦៨។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះផងដែរ អស់លោកថ្នាក់ដឹកនាំមន្ទីរអង្គភាព មេបញ្ជាការ ស្នងការនគរបាលខេត្ត ក៏បានលើកឡើងបញ្ជាក់ថា វិស័យកសិកម្ម ក្រោយពីទឹកជំនន់បានកំពុងស្រកចុះជាបណ្ដើរៗហើយនោះ ប្រជាកសិករប្រកបរបរកសិកម្ម កំពុងមមាញឹក ដើម្បីបង្កបង្កើនផល ឬស្ដារឡើងវិញ ពិសេសដំណាំស្រូវប្រាំង។ ឯវិស័យអភិវឌ្ឍន៍ជនបទ លោក ជា យុទ្ធារុណ ប្រធានមន្ទីរក៏បានលើកឡើងថាក្នុងឆ្នាំ ២០២១នេះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមទីជនបទមានការខូចខាតតិចជាងឆ្នាំ 2020 ហើយក្រសួងក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ និងត្រៀមជួសជុលឡើងវិញនាពេលខាងមុខនេះ។ 

ពាក់ព័ន្ធនឹងផ្នែកសន្តិសុខ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការភូមិភាគទិស បន្ទាយមានជ័យបានលើកឡើងថា សមត្ថកិច្ចខ្មែរយើងនិងសមត្ថកិច្ចថៃ បានសហការគ្នាទប់ស្កាត់និងបានឃាត់ខ្លួន ក្រុមមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់បានជាហូរហែ ស្ទើររាល់ថ្ងៃនោះ។ដោយ៖លោកចាន់ពុធ



No comments