Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលស្រុកមុខកំពូល ចុះពិនិត្យ ស្ថានភាពនៃការបាក់ច្រាំងទន្លេ ដោយសារចរន្តលំហូរទឹក!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖រសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលរួមជាមួយ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្ត បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលស្រុកមុខកំពូល ចុះពិនិត្យ ស្ថានភាពនៃការបាក់ច្រាំងទន្លេ ដោយសារចរន្តលំហូរទឹក ដែលបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន ស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក បាននឹងកំពុងពិនិត្យ ពិភាក្សា រកដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមអំពាវនាវ ដល់ ពុក ម៉ែ បងប្អូន ទាំងអស់ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ៕

#ដោយលោកចាន់ថា!!!




No comments