សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បងប្អូនប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ទើបតែឡើងកាន់តំណែងថ្មីជាស្នងការនគរបាលខេត្តតាកែវ ជួយដាស់តឿន លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កុំឲ្យអសកម្មក្នុងការទទួលព័ត៌មាន!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ចេញផ្សាយនៅថ្ងៃទី៣០.១១.២០២១ បងប្អូនប្រជាពលរដ្ឋនិងមហាជនជាច្រើនក៏ដូចជាអ្នកសារព័ត៌មាន សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ទើបតែឡើងកាន់តំណែងថ្មីជាស្នងការនគរបាលខេត្តតាកែវ សង្ឃឹមថាឯកឧត្តមស្នងការជួយដាស់តឿន លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ផងកុំឲ្យអសកម្មក្នុងការទទួលព័ត៌មាន! ព្រោះកន្លងមកអធិការរូបនេះ បងប្អូនប្រជាពលរដ្ឋនិងមហាជនជាច្រើនក៏ដូចជាអ្នកសារព័ត៌មាន ខលទូរស័ព្ទរាយការណ៍ព័ត៌មានអំពីបទល្មើសក្នុងមូលដ្ឋានស្រុកបាទីបែកជាលោកអធិការរូបនេះអត់ដែលលើកទូរស័ព្ទទេ។

ឬក៏ការរាយការណ៍និងផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនដូចអ្នកសារព័ត៌មានមិនមានប្រសិទ្ធភាពដល់លោកអធិការរូបនេះមិនអាចលើកទូរសព្ទទទួលរឺធ្វើឲ្យមានការប៉ះពាល់និងបាត់ផងប្រយោជន៍ក្នុងមូលដ្ឋានរបស់លោក។

ជាការជៀសវាងពីមតិរិះគន់ពីបងប្អូនប្រជាពលរដ្ឋនិងមហាជនក៏ដូចជាសារព័ត៌មានទូទាំងខេត្ត។

បងប្អូនប្រជាពលរដ្ឋនិងមហាជនក៏ដូចជាអ្នកសារព័ត៌មាន សំណូមពរដល់ឧត្តមសេនីយ៍ទោស្នងការទើបមកកាន់តំណែងជាស្នងការនៃស្នងការដ្ឋានខេត្តតាកែវ សូមមេត្តាជួយដាស់តឿនដល់លោក ឆាយ កែវមន្នី អធិការស្រុកបាទីនិងមន្ត្រីក្រោមឱវាទផងកន្លងមកប្រជាពលរដ្ឋឃើញថាលោកអធិការស្រុកនិងមន្ត្រីក្រោមឱវាទដូចជាអសកម្មភាពក្នុងការបង្ក្រាបល្បែងស៊ីសងនិងបទល្មើសផ្សេងនៅក្នុងមូលដ្ឋាន???

ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនខលទូរសព្ទរាយការណ៍ទៅលោកអធិការរូបនេះមិនដែលលើកទូរសព្ទឬទទួលទូរសព្ទនិយាយជាមួយបងប្អូនប្រជាពលរដ្ឋនោះទេដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនៅក្នុងមូលដ្ឋានដែនរបស់ខ្លួន!!!ហើយជាហេតុនាំអោយបទល្មើសនៅក្នុងមូលដ្ឋានបានចិត្តបញ្ចេញសកម្មភាពគគ្រឹកគគ្រេងដោយមិនខ្លាចញញឹមពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវជួយដាស់តឿនលោក ឆាយ កែវមុន្នី អធិការស្រុកបាទីនិងមន្ត្រីក្រោមឱវាទទាំងមូលនៅក្នុងស្រុកបាទីសូមបញ្ចេញសកម្មភាពចុះបង្ក្រាបបទល្មើសល្បែងស៊ីសងផងកុំសំងំតែប្រមូលតែផលប្រយោជន៍មិនគិតពីសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។។

ក្រោយពីបងប្អូនប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរសព្ទហើយបងប្អូនប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការរូបនេះនឹងលើកទូរសព្ទទទួលទូរសព្ទបងប្អូនប្រជាពលរដ្ឋខណៈពេលដែលរាយការណ៍ជូនលោក!!!

ជាការចៀសវាងការរិះគន់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថាមន្ត្រីមូលដ្ឋានឃុបឃិតគ្នានិងបើកភ្លើងខៀវបង្កើតបទល្មើសឬនឹងមានការស៊ីសំណូកសូកប៉ាន់ពីម្ចាស់បើកបើកល្បែងស៊ីសងទាំងនោះសូមបញ្ចេញសកម្មភាពចុះបង្ក្រាបផង។

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមស្នងការខេត្តតាកែវនិងដាស់តឿនលោក ឆាយ កែវមន្នី បានជាក់ជាមិនខានដើម្បីជាការចូលរួមអនុវត្តភូមិ/ឃុំ/មានសុវត្ថិភាព។ដោយចាន់ថា




No comments