សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភម៉ាស់ និងជែល ជូនកងពលតូចថ្មេីរជេីងលេខ៥១ សម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ និងទប់ស្កាត់ជំងីកូវីដ-១៩!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃព្រហស្បតិ៍ទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានទទួលអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន ម៉ាស់ក្រណាត់ចំនួន ១១,៨៥៦ម៉ាស់ និងជែលលាងដៃចំនួន ៩,៨៨០ដប សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

ទឹកចិត្តដ៏ប្រពៃ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ បានបង្ហាញនូវការយកចិត្តទុកដាក់ដល់សុខមាលភាពកងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានកងពលតូចថ្មេីរជេីងលេខ៥១ដែលកំពុងបំពេញបេសកម្មប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជៀសផុតពីជំងឺកាវសាហាវកូវីដ-១៩ ។ 

ជំនួសមុខឲ្យ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជាការ និងលោកជំទាវ ដែលជានិច្ចជាកាលតែងតែបារម្ភអំពីសុខមាលភាពរបស់កងទ័ព នៃកងយោធពលខេមរភូមិន្ទ។ 

ជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងរួមគ្នាទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩នេះ ឲ្យបានដាច់ខាត៕ដោយ៖លោកចាន់ពុធ




No comments