លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអប់រំណែនាំជាលើកទី២ ដល់អ្នកបើកបរ រ៉ឺម៉កសណ្ដោង និងរថយន្ត ដែលដឹកសំពីងសំពោងហេីយក៏ជាលេីកចុងក្រោយដែរ!!!
.........................................................................
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីលោក ហែម ដារិទ្ធិ អភិបាលនៃគណៈភិបាលខណ្ឌពោធិ៍សែនជ័យ បានអប់រំណែនាំជាលើកទី២ ដល់អ្នកបើកបរ រ៉ឺម៉កសណ្ដោង និងរថយន្ត ដែលដឹកសំពីងសំពោង លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដែលបង្កឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររួមផ្លូវគ្នា និងមិនអនុញ្ញាតឲ្យរត់លើផ្លូវនេះទៀតទេ បើនៅរឹងទទឹង ក្រុមការងាររដ្ឋបាលខណ្ឌ ឃើញនិងឃាត់ទុករយៈពេល មួយសប្ដាហ៍ រឺមួយខែ។
បងប្អូនប្រជាពលរដ្ឋតែងតែឃើញហើយលោកអភិបាល ខណ្ឌមួយនេះតែងតែយកចិត្តទុកដាក់រាល់បញ្ហាសកម្មភាពនៅក្នុងមូលដ្ឋាននឹងបញ្ហាសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ឋជាចំបង។
No comments