ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពទឹកទឹកជំនន់ នៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី!!!
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា បានត្រៀមកម្លាំង សម្ភារៈ ទូក រថយន្ត ស្បៀង និងបានសាងសង់ទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ។ពលរដ្ឋដែលត្រូវជម្លៀសគឺនៅចំនុចស្ពានសែសិន និង ផ្លូវវាងក្រុង ប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
អាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងទឹកជន់លិចនិងអ្នកនៅដាច់ស្រយាលត្រូវទាក់ទងមកសមត្ថកិច្ចដែលនៅជិតខ្លួន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕
ដោយ៖តាខ្មៅ!!!!!
No comments