សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលមានខ្សែអ្នកធំ នៅពីក្រោយ កំពុងបើកលេងយ៉ាងគឃ្លើន ព្រោះសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានប៉ះពាល់ !!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលមានខ្សែអ្នកធំ នៅពីក្រោយ កំពុងបើកលេងយ៉ាងគឃ្លើន ព្រោះសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានប៉ះពាល់ 

កំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយឡាយ បង្គប់អាប៉ោង» ដែលមានខ្សែអ្នកធំ នៅពីក្រោយ ដែលស្ថិតនៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កំពុងបើកដំណើរការយ៉ាងគឃ្លើន ដោយសារតែសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានប៉ះពាល់ ព្រោះមានខ្សែធំ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា៖ «ម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើ មានឈ្មោះ ចូច ភេទប្រុស បានដើរប្រមូលផ្ដុំ ជនញៀនល្បែងឲ្យមកលេង ល្បែងភ្នាល់ដាក់លុយ ដោយភ្នាល់ មួយគួរៗ រាប់រយលានរៀល ថែមទាំងស្រែកហ៊ោកញ្ជ្រៀវ ឡូឡាពេលឈ្នះចាញ់ម្តងៗ»។

ចំណែកលោក នាយប៉ុស្តិ៍នគរបាល ឃុំផ្អាវ បានប្រាប់សារព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា នេះថា៖ «ឈ្មោះ ចូច ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ មានខ្សែធំណាស់ នៅពីក្រោយ! ចំណែកគាត់ត្រឹមតែជាសមត្ថកិច្ចនាយប៉ុស្តិ៍ថ្នាក់ក្រោម គ្មានសមត្ថភាពបង្ក្រាបនោះទេ»។

ពាក់ព័ន្ធទៅនិង ករណី ល្បែងស៊ីសងខុសច្បាប់ដុះស្លែ ដែលមានខ្សែអ្នកធំនៅពីក្រោយនេះ ប្រជាពលរដ្ឋជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ សុខសុវត្ថិភាព របស់ពួកគាត់ (ក្រោមហេតុផល)៖កាលណាបើមានល្បែងស៊ីសងក្នុងមូលដ្ឋានហើយនោះ ប្រាកដជាមាន បទល្មើស កើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន ជាពិសេស ករណីលួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗជាច្រើនទៀត ព្រោះល្បែងស៊ីសងនេះគឺជាដើមចមនៃបទល្មើស។

ចំណែកឯលោក សំ ណាល់ អធិការនគរបាលស្រុកបាធាយ នៃស្នងការនគរបាលខេត្តកំពង់ចាម មិនដឹងថាអាចមានសមត្ថភាព បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ របស់លោក ចូច ដែលមានខ្សែធំ នេះបានដែរឬយ៉ាងណា។

ទោះយ៉ាងណាមិញ ប្រជាពលរដ្ឋ នៅតែសង្ឃឹមយ៉ាងមុតមាំ ចំពោះអាជ្ញាធរមានសមត្ថកិច្ច និងស្នើសុំឲ្យ លោក សំ ណាល់ អធិការនគរបាលស្រុកបាធាយ និងលោក ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលមានខ្សែធំនៅពីក្រោយ នេះផងទាន៕

No comments