សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនពេលធ្វើសកម្មភាព(ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខវត្តវាលស្បូវ ផ្លូវ ជាតិលេខ១ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៨-០៩-២០២១ ម៉ោង០៧និង០០នាទី។

ជនរងគ្រោះ ភេទ ស្រី មិនស្គាល់អត្តសញ្ញាណ។

ជនសង្ស័យឈ្មោះ អុន ពេជ្រ ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខឯកជន ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក Suzuli Lets ពណ៌ស មិនចាំផ្លាកលេខ ដោយទុកទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone-១១ Pro Max (មិនចាំពណ៌) ក្នុងឃ្លុបម៉ូតូក្រោមដៃចង្កូត ពេលមកដល់ចំណុចកើតហេតុ ស្រាប់ តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១AZ-៥០២៥ មកពីក្រោយអែបខាងស្តាំ រួច ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះម៉ាកខាងលើបានសម្រេចជិះគេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ និងជិះម៉ូតូ ដេញតាមមកដល់ក្លោងទ្វារបុរីប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ត្រូវបានសន្តិសុខបុរី ប៉េងហួតជួបឃាត់ខ្លួនជនសង្ស័យ រួមនិងទូរស័ព្ទដៃ ០១គ្រឿង ម៉ាកខាងលើ (ជារបស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿង ម៉ាក ខាងលើ (ជនសង្ស័យជិះធ្វើសកម្មភាព) រួចជនរងគ្រោះក៏យកទូរស័ព្ទដៃរបស់ខ្លួន (iPhone-១១ Pro Max) ជិះម៉ូតូចេញទៅ បាត់។ បន្ទាប់មកសន្តិសុខបុរីប៉េងហួតក៏នាំខ្លួនជនសង្ស័យ និងវត្ថុតាងម៉ូតូ០១គ្រឿង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះ សមត្ថកិច្ចយើងកំពុងស្វែងរកមកដាក់ពាក្យបណ្តឹង តែរកពុំទាន់ ឃើញ។លទ្ធផលធ្វើតេស្តិ៍ទឹកនោម ៖ អវិជ្ជមាន (គ្មានសារធាតុញៀន)។

ដោយតាខ្មៅ!!!!







No comments