សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

តើឈ្មោះ ហុង និងឈ្មោះ ហួ ចំរើន អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា! ក្នុងករណីយកឈ្មោះលោក សាយ វណ្ណៈ អភិបាលរងស្រុក មកលាបពណ៌ ក្នុងគោលបំណងកាងបទល្មើស កាយដីភ្នំវគ្គA4

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ ផ្សាយចេញនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ក្នុងករណីគ្រឿងចក្រចូលឈូសឆាយដីភ្នំមួយកន្លែង នៅចំនុចប៉ុសិ៍ (ង70) ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ តើឈ្មោះ ហុង និងឈ្មោះ ហួ ចំរើន អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា! ក្នុងករណីយកឈ្មោះលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់​មកលាបពណ៌ ក្នុងគោលបំណងកាងបទល្មើស កាយដីភ្នំ​។​

យោងតាមសម្តីអះអាងរបស់លោក ហុង មេប៉ុស្តិ៍ (ង70) និងលោក ហួរ ចំរើន បានយកឈ្មោះរបស់លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ ខេត្តតាកែវ មកប្រើក្នុងគោលបំណងកាងបទល្មើស អោយក្រុមឈ្មួញ ដាក់គ្រឿងចក្រចូលឈូសឆាយ កំទេច ដីព្រៃភ្នំ ប្រើល្បិច បំផ្លិចបំផ្លាញ ព្រៃឈើ ធ្វើអោយប៉ះពាល់ ធនធានធម្មជាតិ បរិស្ថាន ដែលជាសម្បត្តិរដ្ឋ។

ក្នុងករណីខាងលើនេះ មហាជននិងអ្នកសារព័ត៌មាន ជាច្រើន កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ ស្វែងរកមុខ បុគ្គលឈ្មោះ ហុង និងឈ្មោះ ហួរ ចំរើន ដែលហ៊ានយកកេត្តនាម របស់លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់មកប្រើ និងធ្វើអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ ចំនួនបីភូមិ គឺ៖ ភូមិបុស្សតាផង់ ភូមិព្រៃក្តួច និង ភូមិត្រពាំងស្គា។

យោងតាមការលើកឡើងរបស់លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ «លោកពុំមានដីនៅទីនោះទេសូម្បីតែមួយមីលីម៉ែត្រ» លោក សាយ វណ្ណៈ បានបញ្ជាក់ទៀតថា៖ «លោកកំពុងកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីយកបុគ្គលទាំងពីរនាក់ ឈ្មោះ ហុង និងឈ្មោះ ហួ ចំរើន មកផ្តន្ទាទោសតាមច្បាប់»។

ចំណែកឯគ្រឿងចក្រ ដែលឈូសឆាយ ចូលទន្ទ្រាន បំពាន សម្បត្តិរដ្ឋ បានរត់គេចខ្លួន ដោយសុវត្ថិភាព នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មុននិងលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ចូលទៅដល់ប្រហែលជា៣០នាទី។

ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជន​ជា​ច្រើន​សូម​អំពាវនាវ​ដល់​លោក អ៊ួច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សូម​មេត្តាចាត់វិធានការ ចំពោះ បុគ្គលខិលខូច ឈ្មោះ ហុង និងឈ្មោះ ហួរ ចំរើន រួមនឹងបក្សពួកម្ចាស់គ្រឿងចក្រ យកមកផ្តន្ទាទោសតាមច្បាប់ ជាធរមាន ផងទាន។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕


ទំនាក់ទំនងការិយាល័យនិពន្ធ៖

☎️0967117744

☎️017279124







No comments