សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយគ្រឿងឧបភោគ បរិភោគពីលោក អ៊ុយ អ៊ូ តំណាងក្រុមហ៊ុនកាស៊ីណូនាគទិព្វ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


......................................................................

ខេត្តបន្ទាយមានជ័យ៖នា ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះនៅវេលាម៉ោង១១និង៣០នាទី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ប្រតិភូ១ក្រុម ដឹកនាំដោយលោក អ៊ុយ អ៊ូ តំណាងក្រុមហ៊ុនកាស៊ីណូនាគទិព្វទិព្វ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ មានដូចជា៖ 

១ - ទឹកសុទ្ធចំនួន៣០០យួរ

២ -មីចំនួន២០កេសធំ

៣ -ត្រីខចំនួន១០កេសធំ 



ដើម្បីចូលរួមចំណែកលើការហូបចុករបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចតាមគោលដៅបិទខ្ទប់ផ្លូវព្រំប្រទល់ខេត្ត និងគោលដៅផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្កងរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលជាជម្ងឺកមហាចង្រៃ និងជម្ងឺផ្សេងៗទៀត។



ឈ្លៀតក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណដល់ប្រតិភូ និងម្ចាស់ក្រុមហ៊ុនកាស៊ីណូនាគទិព្វ ទទួលបាននូវសុខភាពល្អ រកស៊ីទទួលទានមានបាន និងជៀសឱ្យផុតពីជម្ងឺទាំងឡាយ ទាំងពួងដែលកើតមានឡើងដូចសព្វថ្ងៃនេះ ជាពិសេសយើងនាំគ្នាអនុវត្តន៍ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខជួនជាបន្តទៀត ។

#ដោយរស្មីក្រុងតាខ្មៅ!!!!!




No comments