សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក ចាសុនដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ម៉ាស និងឧបករណ៍តេស្ត ដល់អាវុធហត្ថរាជធានីភ្នំពេញ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
.......................................................................
ភ្នំពេញ៖នារសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ម៉ាសចំនួន ៤៩កេស ស្មើនឹង ៧១៥០០ម៉ាស, ឧបករណ៍តេស្តរហ័ស (Rappid Test) ចំនួន ១២០តេស្ត ពី លោក ចាសុន តាមរយៈក្រុមហ៊ុនវិនិយោគទុន សូរ្យកាន្ត​​ អុិនវេសមិន​ (Mr. Jason by Sorakkan Investment co.Ltd) ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ចាសុន ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ម៉ាស និងឧបករណ៍តេស្ត ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

#ដោយរស្មីក្រុងតាខ្មៅ!!!!!


No comments