សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ទៀង ចន័្ទសារ អធិការខណ្ឌដូនពេញ អាចមានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដល់ធំ (មាន់ជល់ហាយ និងអាប៉ោង) ក្នុងក្លឹបបាល់ទះជាប់នៅជាប់អគ្គិសនីកម្ពុជា !!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 

...............................................................

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី១២.០៨.២០២១ទីតាំងល្បែង ស៊ីសងខុសច្បាប់ដល់ធំ (មាន់ជល់ហាយ និងអាប៉ោង) ក្នុងក្លឹបបាល់ទះគ្មានយីហោ ស្ថិតនៅផ្លូវ៩៨ (នៅជាប់អគ្គិសនីកម្ពុជា) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញទៅវិញ។

ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជា អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការចុះបង្ក្រាប។

តើលោក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ  មានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង (មាន់ជល់ហាយ និងអាប៉ោង) ដល់ធំក្នុងក្លឹបបាល់ទះគ្មានយីហោ កំពុងតែប្រមូលផ្តុំបើកលេងយ៉ាងគគ្រឹកគគ្រេងដែលរឺទេ!!!!!

ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនសង្ឃឹមនឹងគិតថា លោក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ  អាចនិងសមត្ថភាពនឹងចាត់វិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានជាក់ជាមិនខាន! ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុបខិតជាមួយបទល្មើសនិងអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។

មហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់ លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ ជានិច្ចការបងប្អូនប្រជាពលរដ្ឋឃើញថាលោក អភិបាលខណ្ឌតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់។

ជាពិសេសការប្រមូលផ្ដុំគ្នាដោយមិនគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគោរពតាមកាណែនាំរបស់ក្រសួងសុខាភិបាលកំពុងតែមានវិធានការទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 ។

ប្រជាពលរដ្ឋសង្ឃឹមថាទីតាំង(មាន់ជល់ហាយ និងអាប៉ោង)  ក្នុងក្លឹបបាល់ទះគ្មានយីហោមួយកន្លែងនេះលោកអភិបាលនិងប្រើកណ្ដាប់ដៃដែកនិងចុះបង្ក្រាបបានជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោកទេ។

ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ)ទៅរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើ។

ការិយាល័យនិពន្ធ📱0967117744/017279124

No comments