សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំអំណោយជូនប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នៅតំបន់ជុំវិញបរិវេណផ្សារឆ្នាំង!!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំអំណោយជូនប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់នៅតំបន់ជុំវិញបរិវេណផ្សារឆ្នាំង!!!!!!

...........................................................................

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៩៣គ្រួសារ ដែលកំពុងបិទខ្ទប់មិនឱ្យចេញចូលនៅតំបន់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។



អំណោយដែលបានចែកជូនរួមមាន៖ អង្ករ ទឹកក្រូច ទឹកសុទ្ធ ម៉ាស និងថវិកាផងដែរ សម្ភារទាំងនេះផ្តល់ជូនសម្រាប់ប្រជាពលរដ្ឋខ្វះខាតខ្លាំង ចំណែកខ្លះទៀត នៅមានលទ្ធភាព ត្រូវរង់ចាំការផ្តល់ជូនជាបន្តបន្ទាប់នៅពេលក្រោយ ដោយឡែក កម្លាំងការពារការបិទខ្ទប់ មាន៣ក្រុម គឺក្រុមនគរបាលក្រុង ក្រុមរដ្ឋបាលសាលាក្រុង  និងក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយក្នុងមួយក្រុមៗ ទទួលបានថវិកាចំនួន ៤០ ម៉ឺនរៀល។



ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ ដែលស្នាក់នៅបន្ទប់ជួលហើយកំពុងជួបការលំបាក ឯកឧត្ដមអភិបាលខេត្ត ជួយដោះស្រាយបញ្ហាអគ្គីសនីជូន និងបានជួយឧបត្ថម្ភថវិកាជូនបងប្អូនចំនួន ១លាន៥០ម៉ឺនរៀល សម្រាប់បង់ថ្លៃបន្ទប់ជួលរយៈពេល១ខែ សម្រាប់១០បន្ទប់

#ដោយរស្មីក្រុងតាខ្មៅ!!!!!








No comments