លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណះបញ្ជាការឯកភាពក្រុង ដឹកនាំំគណះបញ្ជាការ ឯកភាព និងកងកម្លាំង សមត្ថកិច្ច ចំរុះ ចុះហ៊ុមព័ទ្ធខ្សែ បិទផ្សារ សមាគម(ដីថ្មី) ជា បណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ!!!!!
លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណះបញ្ជាការឯកភាពក្រុង ដឹកនាំំគណះបញ្ជាការ ឯកភាព និងកងកម្លាំង សមត្ថកិច្ច ចំរុះ ចុះហ៊ុមព័ទ្ធខ្សែ បិទផ្សារ សមាគម(ដីថ្មី) ជា បណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ!!!!!
.................................................................
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃសុក្រត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះលោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណះបញ្ជាការឯកភាពក្រុង ដឹកនាំំគណះបញ្ជាការឯកភាព និងកងកម្លាំង សមត្ថកិច្ច ចំរុះ ចុះហ៊ុមព័ទ្ធខ្សែ បិទផ្សារ សមាគម(ដីថ្មី) ជា បណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ក្រោយរកឃើញ មានអ្នកវិជ្ជមាន កូវិដ ១៩ និងអ្នកពាក់ព័ន្ធជាច្រើនអ្នក ដែរជាអ្នកលក់ដូរក្នុងផ្សារនេះផងដែរ។
នៅក្នុងថ្ងៃ ដដែលនោះដែរលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បានដឹកនាំក្រុមការងារចុះបើទីតាំងដែលបិទខ្ទប់ស្ថិតក្នុងភូមិក្បាលស្ពាន ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលបានតាមធម្មតាឡើងវិញ ក្រោយបានធ្វើការបិទខ្ទប់អស់រយៈពេល ១៤ ថ្ងៃកន្លងមក។
ក្នុងឱកាសនោះដែរលោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទោះបីជាមានការបើកនៅតំបន់បិទខ្ទប់
ឱ្យបងប្អូនធ្វើដំណើរចេញចូលបានតាមធម្មតាវិញក៏ដោយតែ បងប្អូនកុំភ្លេចអនុវត្តនូវ វិធានការរបស់ក្រសួងសុខាភិបាលរក្សាកម្លៀតពាក់ម៉ាស់និងលាងដៃនឹងអាកុលឲ្យបានញឹកញាប់និងអនុវត្តឲ្យបាននូវវិធានការវិធានការ 3 កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ។
#ដោយលោកសៅកុសលតាខ្មៅ០៤!!!!!
No comments